adverise with khmeread 1231231

មន្ដ្រី​គយ​បើករថយន្ត​បុក​រះ​នៅ​កំរៀង ស្គាល់​អ្នកបង្ក​ហើយ

    បាត់ដំបង ៖ សមត្ថកិច្ច​បាន​អះអាងថា អ្នកបើករថយន្ត​ឡិច​ស៊ី​ស​បុក​រះ​នៅ​ច្រក​ដូង គឺ​ពិតជា​មន្ដ្រី​គយ​ប្រាកដ​មែន តែ​ពេលនេះ​សមត្ថកិច្ច​បាននិងកំពុង​ស្វែងរក​ចាប់ខ្លួន​ហើយ​។​

   សមត្ថកិច្ច​បន្ថែមថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​នៅ​ទីប្រជុំជន​ច្រក​អន្តរជាតិ​ដូង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​បាន​បង្កឡើង​ដោយ​មន្ត្រី​គយ និង​រដ្ឋាករ​ឈ្មោះ សៀក ច័ន្ទ ដែល​បាន​បើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​។​

    សមត្ថកិច្ច​បញ្ជាក់ថា ករណីនេះ​បង្ក​ឲ្យ​ខូចខាត​រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង តូប​លក់​ផ្លែឈើ​ចំនួន​៣​កន្លែង របង​ទ្វារ​កាស៊ីណូ​២​កន្លែង ដោយ​មិនបាន​បណ្ដាល​ឲ្យ​នរណាម្នាក់​របួស និង​ស្លាប់​នោះទេ​។​

    រថយន្ត​បង្ក​ម៉ាក​រថយន្ត Lexus 470 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ 2N-1771​ភ្នំពេញ បាន​បើក​បុក​រះ​កាលពី​ល្ងាច​ថ្ងៃ​ទិ​៣១​មករា​ឆ្នាំ​២០១៦៕ (​អត្ថបទ​លោក​ឡា​យោ​)​

 

adverise with khmeread

មតិយោបល់