Untitled 1

លួងលោម​កុមារី​អាយុ​១០​ឆ្នាំ​ឲ្យ​៥០០​រៀល​រំលោភ​បានសម្រេច​ជាប់​ខ្នោះ​

     សៀមរាប ៖ ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ពួក​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បាន​លួងលោម​កុមារី​អាយុ​១០​ឆ្នាំ​ដោយ​ឲ្យ​៥០០​រៀល​រួច​ចាប់រំលោភ​បានសម្រេច​នៅ​ចំណុច​ក្នុងព្រៃ​ក្រោយ​ផ្ទះ ស្ថិតនៅ​ភូមិ​ទ្រាយ ឃុំ​ពោធិ៍​ទ្រាយ ស្រុក​ពយ​ក ខេត្តសៀមរាប​។​

   ប៉ូលិស​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​៣១​មករា​ឆ្នាំ​២០១៦​វេលា​ម៉ោង​ប្រមាណ​៨​កន្លះ​ព្រឹក​ប៉ូលិស​ប៉ុស្តិ៍​ពោធិ៍​ទ្រាយ​បានទទួល​ព័ត៌មាន​ថា​មាន​ករណី​រំលោភ​សេព​ស​ន្ទ​វ​:​លើ​កុមារី​អាយុ​១០​ឆ្នាំ​ម្នាក់​។​

   បន្ទាប់មក​ប៉ូលិស​ក៏​ឃាត់ ជនសង្ស័យ​ឈ្មោះ​សឿ​ម វ៉ា អាយុ​១៥​ឆ្នាំ​មុខរបរ​នេសាទ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ចំណែក​កុមារី​រងគ្រោះ​ឈ្មោះ​ន​.​ស​.​អាយុ​១០​ឆ្នាំ​ជា​សិស្ស​ស្នាក់នៅ​ភូមិ​ខាងលើ​។​

    ប៉ូលិស​បន្តថា ដំបូង​ជនសង្ស័យ​បាន​លួងលោម​ឲ្យ​លុយ​កុមារី​រងគ្រោះ​៥០០​រៀល​ហើយ​នាំទៅ​ក្នុងព្រៃ​ក្រោយ​ផ្ទះ​រំលោភ​បានសម្រេច​តែម្តង​។​ក្នុងករណីនេះ​ប៉ូលិស​ចាត់ការ​តាម​នីតិវិធី​៕​

មតិយោបល់