adverise with khmeread 1

ប៉ូលិស​បង្ហាញមុខ​ជនសង្ស័យ​៤២​នាក់​ពាក់ព័ន្ធ​បទល្មើស​ផ្សេងៗ​គ្នា​

   ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៤២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស​ផ្សេងៗ​គ្នា ដូចជា ការជួញដូរ គ្រឿងញៀន និង​ការសេព​គ្រឿងញៀន ដែល​សមត្ថកិច្ច​ធ្វើការ​បង្ក្រាបបាន នៅតាម​បណ្តា​ខណ្ឌ នានា​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​កន្លងមក​។

     លោក ប៊​ន សំអាត ស្នងការរង​នគរបាល​រាជធានី ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​អង្គ សន្និសីទ​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​១​ខែ​កុ​ម្ភះ​នេះ​ថា ជនសង្ស័យ​ទាំង​៤២​នាក់​គឺ​សមត្ថកិច្ច​បាន​បង្ក្រាបបាន​រយ​:​ពេល​២​ថ្ងៃ​កន្លងមកនេះ​នៅតាម​បណ្តា​ខណ្ឌ​នានា​ទូទាំង​រាជធានី​ភ្នំពេញ​ដែល​ជាប់​ពាក់ព័ន្ធ​ការជួញដូរ​និង​ចែកចាយ​និង​គ្រឿងញៀន និង​អ្នក​ខ្លះទៀត​ជាប់​ពាក់ ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន ។

    ប្រតិបត្តិការ​នោះ សមត្ថកិច្ច​ដកហូត​វត្ថុតាង​សរុប​ថ្នាំញៀន ១០០​កញ្ចប់​តូច ម៉ូតូ​១០​គ្រឿង និង​កាំបិត​ដាវ រួម​និង​សម្ភារ​:​បម្រើ​ដល់​ការប្រើប្រាស់​គ្រឿងញៀន មួយចំនួនទៀត ។

    លោក​បាន​បន្តថា នៅ​ជំហាន​បឋម​នេះ ជនសង្ស័យ​ទាំង​៤២​នាក់​ដែល​ក្នុងនោះ​មាន នារី​៤​នាក់ សមត្ថកិច្ច​នឹង​បន្ត​សាកសួរ​និង​ពិនិត្យ​បន្ថែម ថា​តើ​អ្នកណាខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​ការ ជួញដូរ ដែល​ត្រូវបញ្ជូន​ទៅកាន់​តុលាការ និង​អ្នកណាខ្លះ​ពាក់ព័ន្ធ​នឹង​ការសេព​គ្រឿងញៀន ដែល​ត្រូវ​បញ្ជូនទៅ​មណ្ឌល​ឱកាស​ខ្ញុំ ៕​

adverise with khmeread

មតិយោបល់