មិននឹងស្មាន! គ្រាន់តែក្រដាសឡាំង ក្រដាសអាលុយមីញ៉ូម និងបន្ទះឡាមសោះអាចច្នៃធ្វើ PowerBank បាន

    ​នេះ​គឺជា​របកគំហើញ​ថ្មី រកឃើញ​ដោយ​វេ​ប​សាយ 5min.Crafts ដោយ​ពួកគេ​ប្រើ​វត្ថុ​ធាតុ​ផ្សំ​តែ​បួន​ប៉ុណ្ណោះ អាចបង្កើត​ទៅជា PowerBank មួយ​បាន​។​

​    ​អ្វីដែល​អ្នកត្រូវការ​នោះ​គឺ​៖
​    ​- ឡា​ម​ចំនួន ៤ បន្ទះ​
​    ​- ក្រដាស​ឡាំង ៣ បន្ទះ​
​    ​- ក្រដាស​អាលុយមីញ៉ូម ៣ បន្ទះ​
​    ​- និង​ទឹក​អាស៊ីត​ស៊ុ​ល​ហ្វូ​រិច​កម្រិត​ទាប​

​    ​ដំបូង​ក្រដាស​ឡាំង និង​ក្រដាស​អាលុយមីញ៉ូម​កាត់​តម្រឹម​ឱ្យ​ប៉ុន​ឡា​ម​ជាមុនសិន​។ បន្ទាប់មក​យក​ក្រដាស​ឡាំង​ជ្រលក់​ចូល​ទឹក​អាស៊ីត​។ បន្ទាប់​មកកាន់​ឡា​ម​មួយ​បន្ទះ ហើយ​យក​ក្រដាស​ឡាំង​ដាក់​ពីលើ​បន្ទាប់មកទៀត​ដាក់​ក្រដាស​អាលុយមីញ៉ូម​ពីលើ ដាក់​រហូតដល់​អស់​ចំនួន​។​

​    ​បន្ទាប់មកទៀត យក​ខ្សែភ្លើង ផ្សាភ្ជាប់​ជាមួយនឹង​ឡាំង​សងខាង ហើយ​យក​ខ្សែ​ឆ្នាំង​សាក​មួយ​កាត់​ជា​ពីរ​។ ខ្សែ​សាក​យក​ខាង​ក្បាល​ភ្ជាប់​ទៅ​ទូរស័ព្ទ ហើយ​កាត់​យក​ខ្សែ​ពីរ​ពី​ក្នុង​ខ្សែ​សាក​នោះ ដោយ​យក​ខ្សែ​ព​ណ៏​ក្រហម​និង​ខ្មៅ​ប៉ុណ្ណោះ​។ យក​ខ្សែ​ទាំង​ភ្ជាប់​ទៅនឹង​ខ្សែ​ដែល​ផ្សា​ជាប់​ឡា​ម បន្ទាប់មក PowerBank របស់​អ្នក​អាច​ប្រើប្រាស់​បាន​ហើយ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត