adverise with khmeread 1

ជ័យជម្នះ ៣-០ ទៅលើ​ក្រុម Inter មានន័យថា​គ្រូបង្វឹក AC មាន​សុវត្ថិភាព​ហើយ

​បន្ទាប់ពី​បំបាក់​ក្រុម​រួម​ទឹកដី​ដល់​ទៅ ៣-០ ទៅលើ​ក្រុម Inter ហើយ ឥឡូវ​ប្រធាន​ក្លឹប AC Milan លោក Silvio Berlusconi បានបញ្ជាក់​ឲ្យ​ដឹងថា គ្រូបង្វឹក​លោក Sinisa Mihajlovic មិនមាន​ក្តីបារម្ភ​ពី​ការបណ្តេញចេញ​ណាមួយ​ទៀតឡើយ​។​

​អតីត​គ្រូបង្វឹក​ក្រុម Sampdoria បាន​ស្ថិតនៅក្រោម​សម្ពាធ​ដោយសារ​ដឹកនាំ​ក្រុម​មិនសូវ​បានល្អ​នៅ​ដើមរដូវ​កាល​នេះ​។ ទោះជា​យ៉ាងនេះ​ក្តី ជាមួយនឹង​បរាជ័យ​ពីរ​ប្រកួត​ក្នុងជំនួប ១៥ ប្រកួត​ចុងក្រោយ AC មាន​ប្រាំមួយ​ពិន្ទុ​តាម​ពីក្រោយ​តំបន់​បាល់ទាត់ Champions League​។​

​លោក Berlusconi បាន​និយាយថា "​ខ្ញុំ​សូម​អបអរ​លោក Sinisa​។ ឥឡូវ​គាត់​មាន​សុវត្ថិភាព​ហើយ​! គ្រូបង្វឹក​គឺ​ពឹង​នៅលើ​លទ្ធផល​"​។​

AC Milan នឹងត្រូវ​ប្រឈម​មុខជា​មួយក្រុម Palermo នៅ​ទឹកដី Stadio Renzo Barbera ថ្ងៃ​ពុធ​ខាងមុខនេះ ជាមួយនឹង​ក្តីសង្ឃឹម​នៃ​ការបន្ត​ជ័យជម្នះ​របស់ខ្លួន​បន្ត​ទៀត​។​

​ទោះជា​យ៉ាងណាក៏ដោយ AC កំពុង​ស្ថិតនៅ​លំដាប់​ទី​ប្រាំមួយ មាន ៥ ពិន្ទុ​តាម​ពីក្រោយ​គូប្រជែង Inter និង ៦ ពិន្ទុ​ពីក្រោយ Fiorentina៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់