ភ្នំពេញ ៖ យុវជន៣នាក់ត្រូវបានប៉ូលិសខណ្ឌសែនសុខឃាត់ខ្លួនពីបទកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាតិ (ដាក់ដាវសាំម៉ុរៃតាមម៉ូតូ) កាលពីវេលាម៉ោង៩និង ៤០នាទីយប់នៅថ្ងៃទី៣១មករាឆ្នាំ២០១៦នៅត្រង់ចំណុចផ្លូវ២០០៤មុខសាលាណតប្រីតនៅចំហៀងខាងកើតភូមិស្លែងរលើងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា ជនសង្ស័យ១-ឈ្មោះ តាល់បញ្ញាភេទប្រុសអាយុ១៩ឆ្នាំ មុខរបររៀនជាងអគ្គិសនីទីកន្លែងកំណើតឃុំតាចេតសង្កាត់បឹងធំស្រុកអង្គឈ្នួលខេត្តកណ្តាល ២-ឈ្មោះ
ខាន់ វ៉ាន់ណាភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មកររោងចក្រទីកន្លែងកំណើតឃុំចេតសង្កាត់បឹងធំស្រុកអង្គឈ្នួលខេត្តកណ្តាលនិង៣-ឈ្មោះ ខៀវ សុភ័ណ្ឌភេទប្រុសអាយុ២៤ឆ្នាំមុខរបរកម្មកររោងចក្រ ទីកន្លែងកំណើតឃុំតាចេតសង្កាត់បឹងធំស្រុកអង្គឈ្នួលខេត្តកណ្តាល។
សម្ភារ:វត្ថុតាងចាប់យកនិងដកហូត១/ម៉ូតូមួយគឿងម៉ាកMSXពណ៌សគ្មានស្លាកលេខ និង២/ដាវសាំម៉ុរ៉ៃចំនួន០១ដើម ។ បច្ចុប្បន្នបញ្ជូនទៅខណ្ឌចាត់ការតាមនីតិវិធី ៕
