adverise with khmeread 1

នាយករង​សាលា​ម្នាក់​និង​គ្រូបង្រៀន​ពីរ​នាក់​នាំ​សិស្សសាលា​តវ៉ា ​បន្ទាប់ពី​ដឹងខ្លួន​ត្រូវបាន​គេ​ផ្លាស់ប្តូរ​

    ភ្នំពេញ ៖ សិស្ស​វិទ្យា​ល​យ័​ទួល​អំពិល​ប្រមាណ​ជាង​២០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​មក​តវ៉ា​សុំ​មិន​ឲ្យ​ដូរ​នាយករង​និង​លោកគ្រូ​ពី​នាក់​។​

     ហេតុការណ៍ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃទី​១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦​នៅមុខ​វិទ្យាល័យ​ទួល​អំពិល​តាម​បណ្តោយ​ផ្លូវ​២១៧​ស្ថិតនៅ​ភូមិ​តា​ឡី​សង្កាត់​ដង្កោ ខ​ណ្ខ​ដង្កោ រាជធានី​ភ្នំពេញ​។​

     តាម​សម្តី​សិស្ស​វិទ្យាល័យ​ទួល​អំពិល​ទាំងអស់​បាន​សំណូមពរ​មិន​ឲ្យ​ដូរ​លោកគ្រូ​ពី​នាក់​និង​នាយ​យក​រង​ម្នាក់​ចេញពី​នោះទេ​ដោយ​គាត់​ជា​គ្រូ​ដែល​បង្រៀន​ពួកគេ​បានល្អ​។​

    តាម​សម្តី​ពី​លោកនាយ​យក​វិទ្យា​ល​យ័​ទួល​អំពិល​លោក​ឈ្មោះ​កែវ តេង​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយមាន​កា​ផ្លាស់ប្តូរ​បែបនេះ​លោក​មិនមាន​សិទ្ធិ​សម្រេច​នោះទេ​ដោយមាន​លិខិត​ឧទ្ទេសនាម​ចេញពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​មានកា​ផ្លាស់ប្តូរ​លោកគ្រូ​អ្នកគ្រូ​មួយចំនួន​នៅក្នុង​រា​ធានី​ភ្នំពេញ​។​

   លោក​កែវ តេង​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​វិទ្យាល័យ​របស់គាត់​ក៏មាន​កា​ផ្លាស់ប្តូរ លោកគ្រូ​ពីរ​នាក់​និង​នាយករង​ម្នាក់​ផងដែរ​ដោយ​មិនមាន​ការដកចេញ​ពីមុខ​តំណែង​ដូចដែល​ការ​ចោទ​របស់​សិស្ស​នោះទេ​។​

    ក្រោយពី មានការ​តវ៉ា​មាន​ក៏មាន​ការចុះ​អន្តរា​គម៍​ពី​លោក​អភិបាលរង​ខ​ណ្ខ​ដង្កោ​,​លោក​ចៅសង្កាត់​និង​លោក​អធិការរង​ប៉ូលិស​កុំ​ឲ្យ​សិស្ស​ទាំងនោះ​ប្រើ​អំពើហិង្សា​នោះទេ​។​

   ជា​ចុងក្រោយ​ដោយមាន​ការ​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ​សិស្ស​ទាំងអស់​សុំ​មិន​ឲ្យ​ដូរ​នាយករង​និង​លោកគ្រូ​ពី​នាក់​ចេញពី​វិទ្យាល័យ​ទួល​អំពិល​នោះទេ​៕​

adverise with khmeread

មតិយោបល់