ឆ្លៀតឱកាស! ឃើញម៉ូតូចតទុកចាក់សោត្រឹមត្រូវ មកលួចកាច់សោ.កយកទៅ...រួចខ្លួនម្នាក់ វាយទ្រមខ្លួន​ម្នាក់

    ក្រចេះ ៖ ប៉ូលិស​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្តក្រចេះ​បាន​បង្ក្រាប ចោរលួច​ម៉ូតូ​ម្នាក់​ក្នុងចំណោម​២​នាក់ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​វេលា ម៉ោង​១​ និង​៣០​នាទី  រសៀល​បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ពី​ស្ត្រី​ម្នាក់​នៅ​ចំណុច វិមាន​២​ធ្នូ ភូមិ​ជើង​ឃ្លូ ឃុំ​២​ឆ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ កេះ អេ​វី ភេទ​ស្រី​ អាយុ​២០ឆ្នាំ រស់នៅ​ភូមិ ត្រពាំង​ស្រែ​ក្នុង ឃុំ​២​ធ្នូ ស្រុកស្នួល ​ខេត្តក្រចេះ​។​

    ចំណែក​ជនសង្ស័យ ឈ្មោះ ​អ៊ុ​ល បញ្ញា​ ហៅ​នី ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ​ រស់នៅ​ក្បាល​ស្នួល​ ឃុំ​ស្នួល ស្រុក​ស្នួល​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ វេលាម៉ោង​១២ ​និង​១៥​នាទី ជនរងគ្រោះ​ឈ្មោះ កេះ អេ​វី និង​មិត្ត​ភ​ក្តិ​ម្នាក់ទៀត​ឈ្មោះ ផា និ​ត ភេទ​ស្រី អាយុ​២១​ឆ្នាំ បាន​ជិះ​ម៉ូតូ​មកលេង នៅ​វិមាន​២​ធ្នូ ហើយ​បាន​ចាក់​សោក​ម៉ូតូ ទុក​ខាងក្រោម​វិមាន​រួច​នាំ​មិត្ត​ភ​ក្តិទ្បើង​លេង លើ​វិមាន។​

    ស្រាប់តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​ពី​នាក់​ជិះ ម៉ូតូ​មក​ក្បែរ​ម៉ូតូ​របស់​ជនរងគ្រោះ ស្រាប់តែ​ជនសង្ស័យ ម្នាក់​បាន​កាច់​សោក​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ បណ្តើរ​ចេញមក​ទិស​ខាងលិច។​

    ពេលនោះ​ជនរងគ្រោះ​បាន​ស្រែក ឱ្យគេ​ជួយ និង​រត់​ដេញតាម រហូត​បាន ប្រហែលជា ៣០០​ ទៅ​ ៤០០​ ម៉ែត្រ ក៏មាន បងប្អូន ប្រជាពលរដ្ឋ​ជាច្រើន បាន​ជួយ ស្ទាក់ ចាប់ និង​វ៉ៃ​ជនសង្ស័យ រហូត​របួស​ជា​ទម្ងន់។​

    ក្រោយមក​ប៉ូលិស​បានទទួល​ព័ត៌មាន​ភ្លាម បាន​ចុះ​អ​ន្តា​គម​ន៍​ដល់​កន្លែងកើតហេតុ និង​បញ្ជូន​ជនសង្ស័យ​ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្នួល ដើម្បី​សាកសួរ បន្ត​នីតិវិធី​៕


 

adverise with khmeread