ឃាត់​បុរស​ម្នាក់​ពីបទ​ប្រទូស្ត​កេរ្តិ៍ខ្មាស់​

     កណ្តាល​៖ បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​បារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ទៀបភ្លឺ​ថ្ងៃទី​០១​កុ​ម្ភះ​២០១៦​ពី​ករណី​ប្រទូស្ត​កេរ្តិ៍ខ្មាស​ចំណុច​​ផ្ទះ​ជនរងគ្រោះ​ភូមិ​តាខ្មៅ​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហ​.​ស​.​រ ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ទីលំនៅ​:​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​មុខរបរ​:​កម្មការិនី​រោងចក្រ​ស៊ី​ណូ​។​

    ចំណែក​ជនល្មើស​ឈ្មោះ​ច័ន្ទ បញ្ញា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ​ទីលំនៅ​:​ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ បុខ​របរ​:​បុគ្គលិក​ក្រុមហ៊ុន​បារី​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​។​

     ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ដេក​ក្នុង​បន្ទប់​តែម្នាក់ឯង​ដោយ​មិនបាន​បិទទ្វារ​ព្រោះ​ប្តី​ទើបតែ​ងើប​ទៅ​បង់សំណាញ់

។​ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ផ្លោះ​របង​រួច​ដើរចូល​ទៅក្នុង​បន្ទប់​ដែល​ជនរងគ្រោះ​កំពុងតែ​ដេកលក់​ហើយ​បាន​ចាប់​អោបថើប​និង​បាន​លាត់​សារុង​ថើប​លិទ្ធ​ប្រដាប់ភេទ​ជនរងគ្រោះ​។​

     ភ្លាមនោះ​ជនរងគ្រោះ​បាន​ភ្ញាក់​ទាន់​ស្មានថា​ជា​ប្តី​របស់ខ្លួន ពេល​បើកភ្នែក​មើល​និង​ស្តាប់​សំឡេង​បាន ទើប​ដឹងថា​មិនមែនជា​ប្តី​របស់ខ្លួន​ក៏បាន​ស្រែកឆោឡោឡើង​។​ពេលនោះ​ជនល្មើស​ក៏បាន​រត់​ពី​បន្ទប់​មកដល់​ក្រៅ​ផ្លោះ​របង​ចេញ​ក្រៅ​មិនទាន់​ត្រូវបាន​អ្នកជិតខាង​ចាប់​ឃាត់ខ្លួន​ប្រគល់ជូន​ប៉ូលិស​ប៉ុស្តិ៍​តាខ្មៅ រួច​បញ្ជូន​មកកាន់​អធិការដ្ឋានប៉ូលិស​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​ពុំបាន​សារភាព​ដូច​ការចោទប្រកាន់​រប​ស់ជន​រងគ្រោះ​ឡើយ​គឺ​ខ្លួន​គ្រាន់តែ​បាន​ផ្លោះ​របង​ចូលទៅ​ទារលុយ​ដែល​ប្តី​របស់​ជនរងគ្រោះ​បាន​ខ្ចី​ចំនួន​១០០​ដុល្លារ​ប៉ុណ្ណោះ​ព្រោះ​ហៅ​ពី​ក្រៅរបង​ផ្ទះ​មិនមាន​អ្នកឆ្លើយ​៕​

558877 adverise with khmeread
Loading ad ...