Lucy LuvElla និង Pen Visa ថត​ជាមួយ​កូន នៅមុន​ចូលឆ្នាំ​ខ្មែរ ល្បី​លើ​វេ​ប​សាយ​បរទេស​

    ​រូបថត​ក្នុង​គណនី Facebook ប្តី​ប្រពន្ធ​ឈ្មោះ Lucy LuvElla និង Pen Visa ថត​ជាមួយ​កូន បាន​ល្បី​លើ​វេ​ប​សាយ​បរទេស​។​

​    ​ជាមួយ​ភ្នែក​ធំៗ​និង​ស្បែក​ដ៏​ស​ស្អាត អ្នកនាង Lucy គឺ​ត្រូវគេ​និយាយ​តៗ​គ្នា​ថា ជា​រា​ជនី​សម្រស់​ដ៏​គួរឱ្យ​ស្រឡាញ់​និង​គោរព​។​

​    ​យោងតាម​គណនី Facebook របស់​នាង ដែលមាន Follower ដល់​ទៅជិត ៨០.០០០ នាក់ អ្នកនាង​ក៏មាន​មុខ​ជំនួញ​លក់​ផលិតផល​ថែរក្សា​សម្រស់​ផងដែរ​។​

​    ​ហើយ​កាលពីពេល​ថ្មីៗ​នេះ​គឺ​នៅ​ថ្ងៃទី ១២ ខែមេសា អ្នកនាង Lucy បាន​បង្ហោះ​រូបភាព​មួយចំនួន​ជាមួយ​ប្ដី​របស់គាត់​និង​កូន​ដ៏​គួរឱ្យ​ស្រឡាញ់ ជា​សារ​មួយ​សរសេរថា "​គ្រួសារ​តូច​របស់ខ្ញុំ​"​។​

​    ​សារ​របស់​នាង​ក៏​ចាប់ផ្ដើម​ល្បី​រន្ទឺ​ពេញ​បណ្ដាញ​សង្គម​ស្រុក​ខ្មែរ ក៏​ដូច​នៅ​បរទេស​ជាដើម​ដូចជា​សិង្ហ​បុរី ជាមួយ​អ្នក​ចុច​ចូលចិត្ត​ដល់​ទៅ ៣៦.០០០ ដង​និង​ចែករំលែក​ដល់​ទៅជិត ២២.០០០ ដង​។​

​    ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​កត់សម្គាល់ថា ប្ដី​របស់​នាង​ជា​បុរស​សង្ហា​សាមញ្ញ​ធម្មតា​នៅពេល​និយាយ​ដល់​រូបរាង​របស់គាត់ តែ​ទោះជា​យ៉ាងណា​លោក​ក៏មាន Follower ដល់​ទៅជិត ៥២.០០០ ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread