adverise with khmeread 000222

សន្តិសុខ​ម្នាក់​បើករថយន្ត​បុក​កុមារ​ម្នាក់​ស្លាប់​

     ភ្នំពេញ  ៖ កុមារ​អាយុ ៣​ឆ្នាំ​ម្នាក់ ត្រូវបាន​ស្លាប់​ទាំង ព្រលឹម ខណ​:​សន្តិសុខ​យាម​សណ្ឋាគារ​២៨៨ Hotel & serviced apartment​បើករថយន្ត​បុក​ចូល​ផ្ទះ ហើយ​ជ្រុល​ទៅបុក​ក្មេងប្រុស​រងគ្រោះ កំពុង​អង្គុយលេង​ក្នុងផ្ទះ ហើយ​ត្រូវ​ក្រុមគ្រួសារ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ តែ​អកុសល​ក្មេងប្រុស ត្រូវបាន​ស្លាប់បាត់​បង់ជីវិត​មុន​ទៅដល់​មន្ទីរពេទ្យ ។​

    គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង ៧​ព្រឹក ថ្ងៃទី​០១ ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅ​ផ្ទះ​លេខ​៦៩ ផ្លូវ​២៨៨ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

   ប៉ូលិស​និយាយថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ជីន ឡុង អាយុ ៣​ឆ្នាំ ស្នាក់នៅ​ជាមួយ​ជីដូន​នៅផ្ទះ​កើតហេតុ ។ ចំណែក​ជនបង្ក​គ្រោះថ្នាក់​ដល់ អាយុជីវិត​នេះ​បើករថយន្ត​ម៉ាក កាមរី​ហាយ​ប្រ៊ី​ដ​ពណ៌​ស ត្រូវបាន​ក្រុមគ្រួសារ​ក្មេងប្រុស​រងគ្រោះ ឃាត់ខ្លួន​ប្រគល់អោយ​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ ៕​

adverise with khmeread

មតិយោបល់