មហាសេដ្ឋី​ពាន់​លាន​ដុល្លារ​ឥណ្ឌា ដុត​ឆ្កែ​ទាំង​រស់​, ទទួល​ការពិន័យ​ឱ្យ​បម្រើសេវា​សហគមន៍​ត្រឹម ៥ ថ្ងៃ​!

    ​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ ជា​ម្ចាស់​សណ្ឋាគារ​ម្នាក់ បាន​ដុត​សុនខ​ពីរ​ក្បាល​ទាំង​រស់​នៅលើ​ភ្លើង​កាលពី​ខែតុលា​ឆ្នាំទៅ ទើបតែ​ត្រូវបាន​ពិន័យ​ដោយ​ត្រូវបំពេញ​សេវា​សហគមន៍​រយៈពេល ៥ ថ្ងៃ​តាមរយៈ​ការព្រមព្រៀង​សុំ​អង្វរ​សម្រាលទោស​។​

​    ​ការសម្រេច​នេះ ដែល​ស្ទើរតែ​ឱ្យ​មហាសេដ្ឋី Vikram Chatwal រួចខ្លួន​ពី​ការដាក់ទោស​ទៅហើយនោះ បានធ្វើឱ្យ​កំហឹង​របស់ Sean Kelly ជា​ម្ចាស់​ក្រុមហ៊ុន​សិល្បៈ​អង់គ្លេស​មួយ និង​ជា​ម្ចាស់​សុនខ​ទាំងពីរ ផ្ទុះ​យ៉ាងខ្លាំង​ទៅនឹង​ទង្វើ​របស់​មហាសេដ្ឋី​នោះ​ធ្វើ​ដាក់​សុនខ​គាត់​។​

​    ​Kelly និយាយថា "​វា​គឺជា​រឿង​តក់​ស្ល​ត់​បំផុត ហើយ​ការប្ដឹង​ត្រូវតែ​ធ្វើ​មិន​ថា​អ្នកឯង​មាន​ស្តុកស្តម្ភ​យ៉ាងណា​នោះទេ​"​។​

​    ​យោងតាម​វេ​ប​សាយ New York Daily News មហាសេដ្ឋី Vikram ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចិញ្ចឹម​សុនខ​រយៈពេល ៥ ឆ្នាំ និង​សងជំងឺចិត្ត ១ ពាន់​ដុល្លារ និង​នាំ​សុនខ​ទៅ​ព្យាបាល​ឱ្យ​ជា​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត