ឃាត់​បុរស​ម្នាក់​កំពុង​ពួន​សម្ងំ​សេព​ថ្នាំញៀន​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ខណ្ឌទួលគោក ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុ​ស្តិ៍​បឹងកក់​ទី​២ ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ប​ផ្លូវ​រថភ្លើង ក្រុមទី​១០៦ ភូមិ​២៣ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំ​ពេញ​ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​៩​ និង​៣០​នាទី យប់​ដោយ​ឃាត់​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ លន់ សិ​ដ្ឋ​ធា​រាជ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុ​ខរបរ ពុំ​ពិតប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៩ ផ្លូវ​លេខ​៣០០ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ​វត្ថុតាង​ចាប់យក​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០១​កញ្ចប់​តូច (សង្ស័យ​ជា​គ្រឿងញៀន)​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះ អាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ទួលគោក ដើម្បី​សាកសួរ កសាង​សំណុំរឿង និង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តា​ម​ផ្លូវ​ច្បាប់៕
 

adverise with khmeread