ប៉ូលិស​ស្រុក​ភ្នំព្រឹក​ចាប់ចោរ​លួច​ទ្រព្យសម្បត្តិ​ម្នាក់​

    បាត់ដំបង ៖ កម្លាំង​ប៉ូលិស​ស្រុក​ភ្នំព្រឹក សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល បារាំង​ធ្លាក់ បាន​ឃាត់ខ្លួន​ជ​នស​ង្ស័យម្នាក់ ដែល​ជាប់​ពាក់​ព័​ន្ធក្នុង ករណី​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ ព្រមទាំង ដកហូត​បាន​សម្ភារៈ​ជា​ភស្តុតាង​មួយចំនួន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ២០១៧​។ 

    ប៉ូលិស​និយាយថា យោងតាម​បណ្តឹង​របស់ ឈ្មោះ ឆឹ​ល ខុន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ប៉ូលិស​បាន​ឃាត់ខ្លួន​ ជនសង្ស័យ ឈ្មោះ សំ លេង ភេទ​ប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល ឃុំបារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​។​

    ប្រតិបត្តិការ​នេះ​ប៉ូ​លិ​ស​ដកហូត​បាន​ប្រាក់​បាត​ថៃ​ចំនួន​ ៩.០០០ ​បាត​,​ ប្រាក់រៀល​ខ្មែរ​ចំនួន ១០០.០០០​ រៀល​។​ ក្នុងករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread