​ក្រុង​ហូជីមិញ​នឹង​ហាមឃាត់​ម៉ូតូ​ទាំងស្រុង​នៅ​ឆ្នាំ ២០៣០ ដើម្បី​ដោះស្រាយ​ការកកស្ទះ​ចរាចរណ៍​

    ​ក្រុម​អ្នកជំនាញ​នៅ​ក្រុង​ហូជីមិញ​បានស្នើ ហាមឃាត់​ម៉ូតូ​ទាំងស្រុង​ត្រឹម​ឆ្នាំ ២០៣០ ដើម្បី​ធ្វើជា​ដំណោះស្រាយ​អចិន្ត្រៃយ៍​ទាក់ទង​នឹង​បញ្ហា​ចរាចរណ៍​នៅ​ទីក្រុង​ភាគខាងត្បូង​ប្រទេស​វៀតណាម​។​

​    ​អំឡុង​សន្និសីទ​សារព័ត៌មាន​រៀបចំឡើង​នៅ​ក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​អ្នកជំនាញ​មួយចំនួន​បាន​ពិចារណា​លើ​ការលុបបំបាត់​ម៉ូតូ​ទាំងអស់​នៅក្នុង​ទីក្រុង​ខាងលើ ដើម្បី​ធ្វើជា​វិធីសាស្ត្រ​ថ្មី​សន្លាង​ក្នុង​ការជំរុញ​ដល់​ស្ថានភាព​ចរាចរណ៍​ក្នុង​តំបន់​។​

​    ​និយាយ​នៅ​ការជួបប្រជុំ លោក Luong Hoai Nam បាន​ថ្លែងថា អាជ្ញាធរ​ក្នុង​តំបន់​មិនគួរ​រង់ចាំ​រហូតដល់​មានការ​ដឹកជញ្ជូន​សាធារណ​គ្រប់គ្រាន់​ឡើយ ដើម្បី​ហាមឃាត់​ការប្រើប្រាស់​ម៉ូតូ ដោយ​គាត់​បានលើកឡើង​ពី​ប្រទេស​សិង្ហ​បុរី ទីក្រុង​ហុងកុង និង​ទីក្រុង​មួយចំនួន​នៅ​ប្រទេស​ចិន​ជា​ឧទាហរណ៍ កន្លែង​ដែល​ការដឹកជញ្ជូន​សាធារណៈ​បាន​ក្លាយជា​មធ្យោបាយ​ដឹកជញ្ជូន​តែមួយគត់​៕

ប្រភព៖ បរទេស

adverise with khmeread