adverise with khmeread Image 2

វិធី​ជួយ​កូនតូច​របស់លោក​អ្នក​ពេល​មាន​ហូរឈាម​ច្រមុះ​

     ការ​ហូរឈាម​ច្រមុះ​គឺជា​រឿង​ធម្មតា​សម្រាប់​ក្មេង​ចាប់ពី​អាយុ​៣​ឆ្នាំ​ដល់​១០​ឆ្នាំ ហើយ​កត្តា​ដែល​បង្កឱ្យមាន​ឈាម​ច្រមុះ​គឺ​ដោយសារ​ការ​ឆ្កិះ​ច្រមុះ​លេង​(​យក​ម្រាមដៃ​ឬ​ឈើ​រុក​) និង​ខ្យល់​ស្ងួត​។​

    ប៉ុន្តែ​វា​ក៏​ជា​រឿង​គួរឱ្យ​ភ័យខ្លាច​ដោយ​កម្រ​ដែល​បង្ក​ជា​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​។ ភាគច្រើនបំផុត​យើង​អាច​នឹង​បញ្ឈប់​ការហូរ​ឈាម​នេះ​ដោយ​ខ្លួនឯងបាន​ឬ​លោកអ្នក​អាចជួយ​ពួកគេ​បាន​យ៉ាង​ងាយស្រួល​នៅក្នុង​ផ្ទះ​មិនចាំបាច់​ឱ្យ​គ្រូពេទ្យ​ជួយ​។​

    តើ​ត្រូវធ្វើ​ដូចម្ដេច​?

១-​ ត្រូវឱ្យ​កូន​របស់​អ្នក​នៅ​ស្ងៀម​មួយកន្លែង

២- ឱ្យ​កូន​របស់​អ្នក​អង្គុយ​លើ​កៅអី​ឬ​ភ្លៅ​បន្ទាប់មក​ឱនក្បាល​របស់គេ​ទៅមុខ​បន្តិច​។​

៣-​ហាម​ដាច់ខាត​មិនឱ្យ​កូន​អ្នក​ងើយ​ក្បាល​ព្រោះ​ឈាម​ច្រមុះ​អាច​ហូរ​ចូលទៅ​ផ្នែក​ខាងក្នុង​បំពង់ខ្យល់​បណ្ដាលឱ្យ​ស្ទះខ្យល់​ដកដង្ហើម​និង​បំពង់​ចំណីអាហារ​អាចមាន​អាកា​រៈ​ក្អួតចង្អោរ ក្អក​។​

 ៤- យក​ម្រាមដៃ​២​ទប់​ច្រមុះ​កូន​របស់លោក​អ្នក​រយៈ​ពេល​៥-១០​នាទី​រួច​ប្រាប់​គេ​ឱ្យ​ដកដង្ហើម​តាម​មាត់ ប្រសិនបើ​អ្នក​បញ្ឈប់​ឆាប់រហ័ស​ពេក​ការ​ឈាម​ច្រមុះ​អាច​នឹង​ហូរ​ម្តងទៀត​។​

៥-​ ចូរ​ឱ្យ​កូន​របស់​អ្នក​សម្រាក់​មួយសន្ទុះ​បន្ទាប់ពី​ហូរឈាម​ច្រមុះ​រូ​ច​ប្រាប់​គេ​កុំឱ្យ​លេង​ឬ​រុក​ច្រមុះ​ទៀត​។​

    លោកអ្នក​គួរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​ប្រសិនបើ ៖

១-​តែងតែ​ហូរឈាម​ច្រមុះ​ជាប់លាប់​

២-​ក្មេង​លេង​ឬ​ដាក់​វត្ថុ​នៅក្នុង​ច្រមុះ​របស់​វា

៣-​ងាយ​នឹង​ជាំ​ឈាម​លើ​ផ្ទៃមុខ​

៤-​មានការ​ហូរឈាម​យ៉ាង​ខ្លាំង​ពីរ​បួស​និង​ហូរឈាម​តាម​កន្លែង​មួយ​ផ្សេងទៀត​ដូចជា​អញ្ចាញធ្មេញ​ជាដើម​

៥-​កំឡុងពេល​ថ្មីៗ​នេះ​កូន​របស់​អ្នកមាន​ប្រើប្រាស់​ថ្នាំ​មួយចំនួន

៦-​បើ​ការ​ហូរឈាម​ធ្ងន់ធ្ងរ​គឺ​ធ្វើឱ្យ​វិលមុខ​និង​ខ្សោយ​និង​

៧-​មាន​ដួល​បោក​ក្បាល​។​

     មាតាបិតា​គ្រប់រូប​គួរតែមាន​ការប្រុងប្រយ័ត្ន​ខ្ពង់​ចំពោះ​កូនតូច​របស់លោក​អ្នក​ប្រសិនបើ​យល់ថា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​គួរ​គប្បី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់