អ្នកប្រហែលមិនទាន់ដឹងទេ! រឿងស៊ុនអ៊ូខុង Original គឺសម្តែងដោយជនជាតិជប៉ុន ហើយតួថាងចេងគឺជាស្រី! សព្វថ្ងៃ ពួកគាត់ភាគច្រើននៅមានជីវិតនៅឡើយទេ

    ​មិន​ថា​ក្មេង​សម័យមុន និង​ក្មេង​សម័យ​បច្ចុប្បន្ន គឺមាន​អនុស្សាវរីយ៍​ជាមួយនឹង​រឿង​ស្ដេច​ស្វា​ស៊ុន​អ៊ូ​ខុង​គ្រប់ៗ​គ្នា ហើយ​អ្នក​កើត​ជំនាន់​ឆ្នាំ ៨០ និង ៩០ ប្រហែលជា​ធ្លាប់​ស្គាល់​ជាមួយនឹង​តួអង្គ​ស្ដេច​ស្វា​ជប៉ុន​មួយ​នេះ​ជាមិនខាន​។​

​    ​បើទោះជា Monkey Magic ដំបូង​ត្រូវបាន​ចាក់ផ្សាយ​នៅលើ​ទូរទស្សន៍ ABC របស់​អូស្ត្រាលី​ក្នុង​ឆ្នាំ ១៩៨១ និង​ចាក់​សា​ឡើងវិញ​ច្រើនដង រឿងនេះ​មាន​ពីរ​រដូវ​កាល និង ៥២ ភាគ​។​

​    ​តួអង្គ​ក្នុង​រឿង Mokey Magic ភាគច្រើន​នៅមាន​ជីវិត និង​ខ្លះ​នៅ​ថត​រឿង​ជាច្រើន​មកទល់​បច្ចុប្បន្ន​។ ហើយ​ខាងក្រោម​នេះ​គឺជា​តួអង្គ​ក្នុង​រឿង​ស្ដេច​ស្វា​ជប៉ុន​។​

​    ​១. តួអង្គ​ស្វា​សម្ដែង​ដោយ​លោក Masaaki Sakai​។​


​    ​២. តួអង្គ​ថា​ង​ចេង​សម្ដែង​ដោយ​នាង Masako Natsume​។ តារា​រូបនេះ​ផងដែរ​បាន​ស្លាប់​ហើយ បន្ទាប់ពី​ការ​ប្ដី​ក្នុង​ឆ្នាំ ១៩៨៤ នៅ​អាយុ ២៧ ឆ្នាំ​។​


​    ​៣. តួអង្គ​បិសាច​ជ្រូក​សម្ដែង​ដោយ Toshiyuki Nishida​។​


​    ​៤. តួអង្គ​បិសាច​អារក្សទឹក​សម្ដែង​ដោយ Shiro Kishibe​។​


​    ​៥. តួអង្គ​ស្ដេច​នា​គស (​ជា​សេស​ពណ៌​ស​របស់​ថា​ង​ចេង​) សម្ដែង​ដោយ Shunji Fujimura ស្លាប់​ខែមករា ឆ្នាំនេះ​ដោយសារ​គាំងបេះដូង​នៅ​អាយុ ៨២៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត