លោកយាយអាយុ ៧០ ម្នាក់នេះ ពាក់ឈុត Minie Mouse ដើម្បីហេតុផលក្តុកក្តួលចិត្តបំផុត!

    ​លោកយាយ​អាយុ ៧០ ឆ្នាំ​ម្នាក់ មកពី​ប្រទេស​ចិន​គួរតែ​បាន​សម្រាក​មើលថែទាំ​នៅក្នុង​ផ្ទះ​ជាជាង​ធ្វើការ​ក្រោម​កម្ដៅថ្ងៃ​ជាមួយនឹង​ឈុត​តុក្កតា​។​

​    ​លោកយាយ Ying Peizhi មកពី​ទីក្រុង Dezhou ក្នុងប្រទេស​ចិន បានទទួល​អំ​រែក​នៅលើ​ស្មា​ជាច្រើន ក្នុង​គោលបំណង​ដើម្បី​រកប្រាក់​បង់ថ្លៃ​ថ្នាំ​ឱ្យ​គ្រួសារ​គាត់​។ លោកយាយ​រូបនេះ​បាន​ស្លៀក​ឈុត Minie Mouse និង​ដើរ​ក្នុង​សួន​កម្សាន្ត​ដើម្បីឱ្យ​អ្នកទេសចរ​ថត​ក្នុង​ខេត្ត Shandong​។​

​    ​យោងតាម​វេ​ប​សាយ South China Morning Post លោកយាយ​រូបនេះ​ធ្វើការ​ជា​កសិករ ហើយ​និយាយថា​ប្ដី​របស់គាត់​មិនអាច​ធ្វើការ​បាន​ដោយសារ​តែមាន​ជំងឺ​បេះដូង ត្រូវការ​ថ្នាំ​ដើម្បី​បន្តជីវិត​រស់នៅ​បន្ត​ជាប្រចាំ​។​

​    ​ហើយ​គាត់​ដើរ​ដើម្បីឱ្យ​អ្នកទេសចរ​ថត​ដើម្បី​ទទួល​កម្រៃ​ខ្លះ​បន្ថែមទៀត​ពី​ការថតរូប​ក្នុង​មួយ​សន្លឹក​បាន​ពី ០,១៥ សេន ទៅ ០,៧៣ សេន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត