ហួសចិត្ត​! យក​កូនបង្កើត​កប់​ទាំង​រស់ ដោយសារ​ខ្លាច​ឪពុកម្តាយ​ស្តីបន្ទោស

    ​ទារក​ម្នាក់​ត្រូវបាន​កាយ​ចេញ​ទាំង​រស់​ពី​ផ្នូរ​ដ៏​រាក់​មួយ ក្រោយ​រយៈពេល​បី​ថ្ងៃ​បន្ទាប់ពី​ម្តាយ​បង្កើតបាន​យកទៅ​កប់​ចោល​។​

​    ​ទារក​នេះ​ត្រូវបាន​គេ​រកឃើញ បន្ទាប់ពី​បុគ្គលិក​ម្នា​ក់នៅ​រោងចក្រ​អារឈើ​ហ៊ុ​ប​មួយ​ទី​ដែល​ម្តាយ​របស់​ទារក​នេះ​ធ្វើការ​ផងដែរ បុគ្គលិក​ម្នាក់​នោះ​បានឮ​សំឡេង​ក្មេង​ស្រែកយំ​។​

​    ​ស្ត្រី​ជា​ម្តាយ​បាន​កប់​ទារក​នេះ​ចោល​ក្បែរ​រោង​ជាង​នៅ​ខេត្ត KwanZulu Natal ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ក្រោយមក នាង​បាន​ប្រាប់​ប៉ូលិស​ថា នាង​បាន​ទុក​ទារក​ចោល​នៅ​ទីនោះ ពីព្រោះ​នាង​ខ្លាច​ថា ឪពុកម្តាយ​របស់​នាង​មិន​យល់ព្រម​ឱ្យ​នាង​មានកូន​ទី​២​។​

​    ​នេះ​គឺជា​កូន​ទី​២​របស់​នាង ហើយ​កូនច្បង​មាន​អាយុ​៤​ឆ្នាំ​ហើយ​។ នាង​គិតថា ឪពុកម្តាយ​របស់​នាង​មិន​ព្រម​ឱ្យ​នាង​មានកូន​មួយទៀត​ទេ​។ ទារក​នេះ​ត្រូវបាន​បញ្ជូនទៅ​ផ្នែក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​។​

​    ​គេ​មិនទាន់​ដឹងថា តើ​ស្ត្រី​ជា​ម្តាយ​រូបនេះ​អាច​ប្រឈម​នឹង​ការចោទប្រកាន់​ឬថា តើ​នាង​នឹង​ជួបជុំ​ជាមួយ​កូនប្រុស​របស់​នាង​វិញ​ឬ​យ៉ាងណាទេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត