​មិន​នឹកស្មាន​! ស្តេច​ចម្រៀង​ប៉ុប​អាស៊ី Jay Chou លក់​ឌី​ស​ចម្រៀង​ដាច់​ជាង Madonna, Rihanna និង Eminem ទៅទៀត​

    ​លោក Jay Chou ឬ ចូ​វ​ជា​លុន ត្រូវ​ទស្សន​ជន នៅ​លោកខាងលិច​ស្គាល់​ស្ទើរ​គ្រប់គ្នា​។​

​    ​ក្នុងនាម​ជាតា​រា​សម្ដែង​ហូលីវូដ គាត់​ត្រូវបាន​គេ​ឃើញ​សម្ដែង​ជា​អ្នកជំនាញ​ក្បាច់គុណ​ឈ្មោះ "Kato" ក្នុង​រឿង "The Green Hornet", អ្នក​ប្រ​ណាំ​ឡាន​ក្នុង​រឿង "Furious: Tokyo Drift" និង​ជា​លោក "Li" ក្នុង​រឿង​សៀក​រហស្សកម្ម "Now You See Me 2"​។​

​    ​ប៉ុន្តែ​គាត់​ក៏​ជា​តារាចម្រៀង​និង​អ្នកនិពន្ធ​ចម្រៀង​ទទួល​ពានរង្វាន់​ម្នាក់​ផងដែរ ជាមួយ​ប្រភេទ​តន្ត្រី​ដែល​រង​ឥទ្ធិពល​ដោយ​ចង្វាក់​រ៉ក់ ហ៊ី​ប​ហប និង​បទ​ភ្លេង​អណ្ដែតអណ្ដូង​។​

​    ​អាជីព​ជា​តន្ត្រីករ​របស់គាត់​ពិត​ជោគជ័យ​ដែល​គាត់​បាន​លក់​អាល់​ប៊ុ​ម​ចម្រៀង​បាន ៣០ លាន​បន្ទះ ហើយ​ចម្រៀង​របស់គាត់​ត្រូវបាន​គេ​ទាញយក​ច្រើនជាង Madonna, Rihanna និង Eminem ទៅទៀត​។​

​    ​ប្រសិនបើ​សមិទ្ធិផល​ខាងលើ​មិនទាន់​បង្ក​ការចាប់អារម្មណ៍​នៅឡើយ លោ​កចូវ ដែល​ត្រូវគេ​ប្រសិទ្ធិ​នាម​ជា "​ស្ដេច​ចម្រៀង​ប៉ុប​អាស៊ី​" បាន​បំបែក​កំណត់ត្រា​ការសម្ដែង​តន្ត្រី​អូស្ត្រាលី​ចំនួន ១១ ជាមួយ​ការប្រគុំ​តន្ត្រី​របស់គាត់​នៅក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ឆ្នាំ ២០០៩​។​

​    ​នេះ​ក៏បាន​រួមបញ្ចូល​តម្លៃ​ផលិតកម្ម​ដ៏​ខ្ពស់ និង​ទស្សនិកជន​ជាច្រើន ដែល​លើស Beyoncé​។​

​    ​លោ​កចូវ​និយាយថា ការប្រគុំ​តន្ត្រី​របស់គាត់​គឺ​ច្រៀង​អំ​ពីបទ​ចាស់ៗ​និង​បទ​លាយឡំ​អារម្មណ៍​រីករាយ​និង​សោកសៅ ដែល​អ្នកគាំទ្រ​របស់គាត់​ទទួលបាន​បទពិសោធន៍​នេះ​ដោយផ្ទាល់​អំឡុង​ការប្រគុំ​តន្ត្រី​ដំបូង​បំផុត​នៅ​ទ្វីបអឺរ៉ុប គឺ​នៅ Wembley Arena ក្នុង​ក្រុង​ឡុង​ដ៍​។​

​    ​ប៉ុន្តែ​អ្វីដែល​ធ្វើឱ្យ​លោ​កចូវ​រំភើប​នោះ​គឺ​នៅពេល​ប្រិយមិត្ត​មក​មុន​របស់គាត់​នាំ​កូនៗ​របស់​ពួកគេ​មក​មើល​ការប្រគុំ​តន្ត្រី​។​

​    ​លោ​កចូវ​សង្ឃឹមថា នេះ​គឺជា​បេ​តិក​ភ័​ណ្ឌ​តន្ត្រី​របស់គាត់​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​ដោយ​អម​ជាមួយ​ថាមពល​វិជ្ជមាន​។​

​    ​លោក​ក៏បាន​ពន្យល់ថា ការប្រគុំ​តន្ត្រី​បានផ្ដល់​នូវ​គំនិត​ដល់​គាត់​ជាច្រើន​សម្រាប់​ចម្រៀង​។​

​    ​ជា​ឧទាហរណ៍​គឺ​បទ​ចម្រៀង​ស្នេហា​នៅក្នុង​អាល់​ប៊ុ​ម​ទី​បួន​របស់គាត់​ដែល​នឹង​ចេញលក់​នៅ​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ គឺ​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​ការប្រគុំ​តន្ត្រី​នៅ​ចិន​។​

​    ​អ៊ីចឹង​តើ​គាត់​មាន​អារម្មណ៍​យ៉ាងដូចម្ដេច​ដោយ​ប្រៀបធៀប​តន្ត្រី​របស់គាត់​ទៅនឹង​បទ​ចម្រៀង​លោកខាងលិច​?

​    ​លោក​បាន​ឆ្លើយថា "​ខ្ញុំ​មិន​គិតថា យើង​ត្រូវការ​ប្រៀបធៀប​ចម្រៀង​គ្នា​ឡើយ​។ ស្ទីល​ចម្រៀង​គឺជា​អ្វីមួយ​ដែលមាន​លក្ខណៈ​បុគ្គល​ហើយ​វា​កើតចេញពី​ខាងក្នុង​ខ្លួន​យើង​។​

​    ​ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​ត្រូវ​ប្រៀបធៀប​ចម្រៀង​របស់ខ្ញុំ​ទៅនឹង​តន្ត្រី​លោកខាងលិច ខ្ញុំ​គិតថា ភាពខុសគ្នា​ដ៏​ធំ​នោះ​គឺ​បទ​រ៉ែ​បលោក​លិច​មាន​អំពើហិង្សា​និង​ប្រើពាក្យ​ឆ្អេះ​ឆ្អា​ស​។ បទ​ខ្ញុំ​មិនមាន​ពាក្យ​អ៊ីចឹង​ឡើយ​។​

​    ​នៅ​គ្រាមួយ​ដែល​ខ្ញុំ​សរសេរ​បទ​ចម្រៀង​អំពី​អំពើហិង្សា​នៅក្នុង​គ្រួសារ គឺ​ដោយសារ​ស្ថានភាព​របស់​មិត្តភក្ដិ​ខ្ញុំ​ម្នាក់ ហើយ​ខ្ញុំ​បាន​ព្យាយាម​រំលឹក​អ្នក​រាល់គ្នា​ឱ្យ​ផ្ដោតលើ​បញ្ហា​ដែល​យើង​មាន​ក្នុងសង្គម​។​

​    ​ទាក់ទង​នឹង​ស្ទីល​របស់ខ្ញុំ ខ្ញុំ​គ្រាន់តែ​បង្កើត​តន្ត្រី​ដែលមាន​លក្ខណៈ​ថ្មី​សន្លាង​សម្រាប់​អ្នក​រាល់គ្នា​។ ខ្ញុំ​កំពុង​ព្យាយាម​បង្ហាញ​មនុស្ស​នូវ​អ្វីដែល​វិជ្ជមាន​"៕

ប្រភព៖ បរទេស

 

adverise with khmeread