adverise with khmeread Jose

Thierry Henry: បិសាចក្រហមគួរតែបណ្តេញ Louis van Gaal ហើយជំនួសដោយ Jose Mourinho

          ​ជា​រឿយៗ​កីឡាករខ្សែ​ប្រយុទ្ធ​ Thierry Henry តែងតែ​បញ្ចេញ​យោបល់​ពាក់ព័ន្ធ​នឹង​ក្របខណ្ឌ​ព្រីមី​ញ៉េ​លីក​ដោយ​ទទូច​ឲ្យនាយ​ក​ប្រតិបត្តិ​ក្លឹបយូ​ណាយធីតលោក​ Ed Woodward ផ្លាស់ប្តូរគ្រូបង្វឹក​ដើម្បីធ្វើឲ្យក្លឹប​យក្សមួយនេះ​វិលត្រឡប់ទៅរក​ភាព​ល្អ​ប្រសើរ​ឡើងវិញ។ ធារី និយាយថា ប្រ​សិន​​បើ​ក្លឹប​ម៉េនឆេស្ទ័រ​ យូណាធីត​ចង់​ទទួល​បាន​ជោគជ័យ​ម្តងទៀត​ ពួកគេ​ចាំ​បាច់​ត្រូវតែ​បណ្តេញគ្រូបង្វឹក ល្វីស វ៉ាន​ហ្គាល់ រួចហើយយក​ Jose Mourinho មក​ដឹកនាំបន្ត​នៅ​រដូវកាលក្រោយ​។

          បច្ចុប្បន្នយូណាយធីត​ឈរនៅលេខ​រៀងទី​៥​ក្នុង​ក្របខណ្ឌ​ព្រីមីញ៉េ​លីក​ ហើយ​កំពុង​ប្រជែង​នៅក្នុង​ក្រប​ខណ្ឌ FA ​បន្ទាប់ពី​ឈ្នះក្រុម Derby County​ ៣-១​។

          ហ៊ែនរី និយាយថា លោក ម៉ូរីញ៉ូ បានធានា​ដើម្បីធ្វើឲ្យក្លឹបនេះទទួលបាន​ជ័យ​ជំនះ​ បើទោះបី​មាន​បញ្ហា​ខ្លះ​កើតឡើង​នៅ​ក្លឹប​ឆេលស៊ី​ក្នុងរដូវ​កាល​នេះក៏​ដោយ”។ លោក ម៉ូរីញ៉ូ នៅទំនេរបន្ទាប់​ពី​លោក​ត្រូវ​បាន​​បណ្តេញ​ចេញពី​តំណែង​អ្នក​ចាត់ការ​ក្លឹប​ឆេលស៊ី​កាល​ពីខែ​ធ្នូ​។

           ធារី ហ៊ែនរី បាន​បន្ថែមថា “​គាត់គឺជា​គ្រូបង្វឹក​ដ៏ល្អ ហើយ​យូណាយធីត​ត្រូវ​តែ​ទទួលយកគាត់ ពីព្រោះ ល្វីស វ៉ានហ្គាល់​ មិនអាចធ្វើបានទេ៕

adverise with khmeread

មតិយោបល់