បន្ទាប់ពីសាន់ឆាយបង្ហោះរូបអនុស្សាវរីយ៍ពេលថតរឿង "ស្នេហាបួនដួង" ឥឡូវអ្នកដឹកនាំរឿងដដែលប្រកាស ថតរឿងនេះម្តងទៀត ពេញលេញជាងមុន ចំណាយខ្ពស់ជាងមុនរាប់រយដង

    ​រឿង "Meteor Garden" ឬ​ខ្មែរ​ហៅថា "​ស្នេហា​បួន​ដួង​" នឹងត្រូវ​ផលិត​ម្ដងទៀត ។ នេះ​បើ​យោងតាម​ផលិតករ​ដែល​ផលិត​រឿងនេះ​គឺ​លោកស្រី ឆាយ​ជឺ​ផី​ង (Angie Chai) ប្រកាស​កាលពី​ថ្ងៃ​អង្គារ (១១ មេសា​)​។​

​    ​រឿង​ភាគ​កាលពី​ឆ្នាំ ២០០១ នេះ ដែល​ចូលរួម​សម្តែង​ដោយ​សមាជិក​ក្រុម F4 គឺ​លោក ឡែ​វ​យ៉ាង​ចិន (Jerry Yan), លោក ចូ​វ​អ៊ូ​មីន (Vic Chou), លោក ជូ​ហ្សែ​វ​ធៀន (Ken Chu) និង​លោក អ៊ូ​ចៀន​ហោ​វ (Vanness Wu) គឺ​យក​លំនាំ​តាម​សៀវភៅ​រឿង​តុក្កតា​ជប៉ុន "Boys Over Flowers" ដែល​មិនបាន​បញ្ចប់​ពេញលេញ នៅពេល​ថត​ជា​រឿង​ភាគ​នោះទេ​។​

​    ​កាសែត​នៅ​តៃវ៉ាន់​ដោយ​រួមបញ្ចូល Apple Daily បាន​និយាយថា រឿង​ចំនួន ៤៨ ភាគ​នេះ នឹង​ថត​ម្ដងទៀត​ពេញលេញ និង​ច្បាស់​ជាង​មុន ដែល​យកតាម​សៀវភៅ​ដដែល​។ រឿង​ថ្មី​នេះ​នឹង​ចំណាយ​អស់​ទឹកប្រាក់​ថត​អស់​ចំនួន ៧២០ លាន​ដុល្លារ​តៃវ៉ាន់ (២៣,៧២ លាន​ដុល្លារ​អាមេរិក​) ឬក៏ ១៥ លាន​ដុល្លារ​តៃវ៉ាន់​ក្នុង​មួយ​ភាគ ជាមួយ​ក្រុមហ៊ុន​ចិន​ជាច្រើន​រួមទាំង ក្រុមហ៊ុន Mango Entertainment ផងដែរ​។​

​    ​ថវិកា​ថត​នេះ​នឹង​ច្រើនជាង​រឿង​ភាគ​កាលពី​ឆ្នាំ ២០០១ ដែល​ចំណាយ​អស់​ត្រឹម ៥០០.០០០ ដុល្លារ​តៃវ៉ាន់​ក្នុង​មួយ​ភាគ​។​

​    ​លោកស្រី Chai បានប្រកាស​ពី​ការថត​រឿងនេះ​ម្ដងទៀត​នៅលើ​បណ្ដាញ​សង្គម​ចិន Weibo បន្ទាប់ពី​សារ​ដ៏​រីករាយ​មួយ​បង្ហោះ​ដោយ​លោកស្រី ស៊ូ​ស៊ី​យ័ន (Barbie Shu) ដែល​បាន​ដើរតួ​ជានា​ង សាន​ឆាយ ក្នុង​រឿង Meteor Garden​។​

​    ​ទាក់ទង​នឹង​តួ​សម្ដែង​វិញ​លោកស្រី Chai បាន​ប្រាប់ Apple Daily "​យើង​ជ្រើសរើស​តួ​ថ្មី ដែលជា idol ឬ តារា​ដែល​ចាប់អារម្មណ៍​ចង់​ថត​។ គ្រប់​តារា​ទាំងអស់​គឺ​ស្វាគមន៍​សម្រាប់​រឿង​ថ្មី​នេះ​"​។​

​    ​លោកស្រី ឆាយ​ជឺ​ផី​ង និយាយថា រឿងនេះ​នឹង​ចាប់ផ្តើម​ថត​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៧ ហើយ​ចាប់ផ្តើម​បញ្ចាំង ក្នុង​ឆ្នាំ ២០១៨៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត