នៅក្មេងៗសោះ ហាត់ធ្វើចោរឆក់ទៅហើយ

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌទួលគោក បាន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ជាក់ស្តែង ពីបទ​ឆ​ក់​ទូរស័ព្ទ ដែល​ប្រព្រឹត្ត​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៥៧ ផ្លូវ ម៉ៅ​សេទុង ក្រុមទី​១ ភូមិ​១ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​២ ​និង​២០​នាទី​រសៀល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១-​ឈ្មោះ យឿ​ង ដា​វីត ហៅ វីត ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​៥ សាលាបឋមសិក្សា ទួល​សុភា​ឃួន ស្នាក់នៅ​ផ្ទះជួល​លេខ​១២៩ ផ្លូវ​រថ​ភ្លើង សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក, ២-​ឈ្មោះ វ៉ាត ពិសាល ហៅ សាល ភេទ​ប្រុស អាយុ១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ ជួល​លេខ​២៥ ផ្លូវ​រថភ្លើង ក្រុមទី​៤០ ភូមិ​៨ សង្កាត់​បឹង កក់​ទី​២ ខណ្ឌទួលគោក និង​៣-​ឈ្មោះ វណ្ណា ស៊ីថា ហៅ កុយ ភេទ​ប្រុស អាយុ១៧ឆ្នាំ ជ​នជាតិខ្មែរ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល លេខ​២៥ ផ្លូវ​រថភ្លើង ក្រុមទី​៤០ ភូមិ​៨ សង្កាត់​បឹងកក់​ទី ២ ខណ្ឌទួលគោក​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ ពឿ​ន សាលី​ណា​រី​ន ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និ​ស្សិត​ឆ្នាំ​ទី​១ វិស្វកម្ម នៃ​សាកល​វិទ្យា​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្ប​: ស្នាក់ នៅផ្ទះ​លេខ​ពុំ​ចាំ ផ្លូវលំ ភូមិ​សន្សំ​កុស​ល្យ​១ សង្កាត់​បឹង ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    វត្ថុតាង​ដែល​បាន​ចាប់យក៖ ទូរ​ស័​ព្ទមួយគ្រឿង​ម៉ាក I phone6s Plus ពណ៌​មាស មាន​ស៊ីម​លេ​ខ 096 6059827 (បានប្រគល់​ឱ្យ ជនរងគ្រោះ​វិញ),​ ម៉ូតូ​មួយគ្រឿង​ម៉ាក Honda wave RSX ពណ៌​ខ្មៅ លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-5948 មាន​លេខ​តួ 622301 និង​លេខ​ម៉ាស៊ីន 392​2301 ជាម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព។ 

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​២​ និង​២០​នាទី រសៀល​ជ​នរងគ្រោះ​ឈ្មោះ ពឿ​ន សាលី​ណា​រី​ន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ បាន​ជិះ​ម៉ូតូ​ម៉ាក H​onda zoomerx ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FB-9863 ធ្វើដំណើរ​តាមផ្លូវ ម៉ៅ​សេទុង ពី​ត្បូង​មក​ជើង ដោយ​កាន់​ទូរស័ព្ទ​និយាយ។​

    ពេលមកដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនសង្ស័យ០៣​នាក់ បាន​ជិះ​ម៉ូតូ​ដេញតាម​ពីក្រោ​យ រហូតមកដល់ ចំណុចកើតហេតុ បាន​អែប​ខាងឆ្វេង​ទន្ទឹម ធ្វើ​សកម្ម ភាព​ឆក់យក​ទូរ​ស័​ព្ទ​ដៃ​ជនរងគ្រោះ​បានសម្រេច ហើយព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ដោយ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ដេញ តា​ម​ពីក្រោយ ព្រមទាំង​ស្រែក​ចោរៗ។​

    រហូតដល់​ចំណុច មុខក្រសួង​អភិវឌ្ឍ​ន៌​ជនបទ សង្កាត់​មិត្តភាព ខណ្ឌ​៧ មករា រាជធានី​ភ្នំពេ​ញ ក៏បាន​ជិះ​ម៉ូតូ​ដួល ក៏ត្រូវ​ជន​រង គ្រោះ និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន ហើយ​នាំយកមក ប្រ​គល់ឱ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។​

    ក្រោម​កិច្ច​សម្រស​ម្រួ​លពី​កញ្ញា វ៉ា សក្តា ព្រះរាជ​អាជ្ញា​រង នៃ​អយ្យការ​អម​សាលា ដំបូង​រាជធា​នី​ភ្នំពេញ ជនសង្ស័យ​ឈ្មោះ យឿ​ង ដា​វីត ហៅ វីត ប្រគល់ឱ្យ​មន្ទីរសង្គមកិច្ច​រាជធានី​ភ្នំពេញ ធ្វើការ​គ្រប់គ្រង។​

    ដោយឡែក​ជន សង្ស័យ​០២​នាក់​ទៀត កំពុង​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ននៅ​អធិការ ដ្ឋា​ន​ខ​ណ្ឌ​ទួលគោក ដើម្បីសាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕


 

adverise with khmeread