ភ្លើងឆេះក្នុងក្នុងព្រះវិហារ (វត្តសន្សំកុសល) ប្រើឡានទឹកអស់បីឡាន​រលត់ជាស្ថាពរ

    ភ្នំពេញ​ ៖ អគ្គិភ័យ​បានឆេះព្រះវិហារ​មួយក្នុងវត្តសន្សំកុសល ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៧​នេះ ស្ថិតក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ តែ​សំណាងល្អ​មិនមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះទេ ព្រោះតែ​សមត្ថកិច្ច​ជួន​អន្ដរាគមន៍​ទាន់ពេល​។​

​    លោក ព្រហ្ម យ៉​ត នាយការិយាល័យ​បង្ការ និង​ពន្លត់ អគ្គិភ័យ បាន​ប្រាប់ឱ្យថា អគ្គិភ័យ​នេះ​កើតឡើង​ដោយសារតែ រលំ​ទៀន​មកលើ​កំរាលព្រំ ក៏បង្ក​ឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នេះ​តែម្ដង​។ តែ​ទោះជា​យ៉ាងណា ភ្លើង​ដែល​ឆេះ​នេះ បាន​រលត់ទៅវិញ​ដោយសារតែ មានការ​ជួយ​អន្ដរាគ​មន៍​ពី​សមត្ថកិច្ច​អគ្គិភ័យ​ទាន់ពេល ហើយ​បាន​ប្រើប្រាស់​ឡានទឹក​អស់​ចំនួន​៣​គ្រឿង ដោយ​បាញ់​អស់​៣​ឡាន​។​

​    ​គ្រោះ​អគ្គិភ័យ​នេះ រង​ការខូចខាត​តែ កំរាលព្រំ ផ្ទាំងគំនូរ និង​សម្ភារៈ​នៅក្នុង​ព្រះវិហារ​មួយចំនួនទៀត​តែប៉ុណ្ណោះ​៕​

adverise with khmeread