ក្រោយចាប់សម្ភោធជាផ្លូវការបានជាងមួយសប្តាហ៍កន្លងមកនេះ រឿង "Kung Fu Panda 3" បានឆ្ពោះទៅកាន់តារាងកំពូលនៅអាមេរិកខាងជើង ជាមួយនិងប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រប្រមាណជា ៤១លានដុល្លារ ដោយយោងទៅលើការប៉ាន់ប្រមាណរបស់គេហទំព័រ Rentrak សហរដ្ឋអាមេរិកនាថ្ងៃអាទិត្យម្សិលមិញនេះ។
ខ្សែភាពយន្តគំនូរជីវចល 3D របស់ផលិតកម្មគំនូរជីវចល DreamWorks ដែលត្រូវបានគេរាយការណ៍មកថា បានចំណាយទឹកប្រាក់អស់ ១៤៥ លានដុល្លារដើម្បីផលិតគំនូរជីវចលមួយនេះ ទទួលចំណាត់ថ្នាក់ "A" ពីគេហទំព័រវាយយតម្លៃរោងភាពយន្តរបស់សហរដ្ឋអាមេរិក "CinemaScore" ពីទស្សនិកជន ដោយ ៧០% នៃអ្នកទាំងនោះគឺជាការទស្សនាបែបលក្ខណៈគ្រួសារ។
គួរបញ្ជាក់ផងដែរគំនូរជីវចល 3D រឿង "Kung Fu Panda" បានចេញផ្សាយដំបូងអាចទទួលបានចំណូលពីការលក់សំបុត្រប្រមាណជា ៦០,២លានដុល្លារ ក្នុងឆ្នាំ ២០០៨ និងរឿង "Kung Fu Panda 2" វគ្គ២ ទទួលបានចំណូល ៤៧,៧ លានដុល្លាផងដែរក្នុងឆ្នាំ ២០១១៕
1. "Kung Fu Panda 3" ៤១លានដុល្លា (៧៥,៥លានដុល្លា ទូទាំងពិភពលោក)
2. "The Revenant" ១២,៤លានដុល្លា (២៤,៣លានដុល្លា ទូទាំងពិភពលោក)
3. "Star Wars: The Force Awakens" ១០,៨លានដុល្លា (១២,៦លានដុល្លា ទូទាំងពិភពលោក)
