ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ទទួល​មកវិញ​នូវ​ឈុត​គ្រឿងអលង្ការ​មាស របស់​ខ្មែរ​នា​សម័យអង្គរ ពី​ចក្រភព​អង់គ្លេស​វិញ

    ​ភ្នំពេញ​ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ នាទី​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស តំណាង​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ «Johnathan Tucker Antonia Tozer Asian Art» បាន​ស្ម័គ្រចិត្ត​ប្រគល់​នូវ​ឈុត​គ្រឿង អលង្ការ​មាស​សម្រាប់​លម្អរូប​ចម្លាក់​ថ្ម ដែលមាន​អាយុកាល​ក្នុងសម័យ​អង្គរ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ តាមរយៈ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស ដោយមាន​ការចូលរួម ពី​សំណាក់​លោកជំទាវ​ឯកអគ្គរាជទូត នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ចក្រភព​អង់គ្លេស និង​មន្ត្រី​ជំនាញ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

    ​វត្ថុ​បុរាណ​នេះ ជា​កម្មសិទ្ធិ​តែមួយគត់​របស់​កម្ពុជា តាមរយៈ​ក្បូរ​ក្បាច់រចនា ដែល​មានតែ​ក្នុង​រចនាបថ​សិល្បៈ​ខ្មែរ​មួយគត់ ហើយ​ដែល​ត្រូវបាន​យកចេញ ដោយ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​។

    រាជរដ្ឋាភិបាល​កម្ពុជា សូម​សម្ដែង​ការកោតសរសើរ ដល់​រាជរដ្ឋាភិបាល​នៃ​ចក្រ​ភណ​អង់គ្លេស ដែល​បាន​ខ្នះខ្នែង​ជាមួយនឹង រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ទាម​ទាម​វត្ថុ​បុរាណ​នេះ មក​កម្ពុជា​វិញ និង​សូម​ថ្លែងអំណរគុណ ដល់​ភ្នាក់ងារ​លក់​វត្ថុ​បុរាណ «Johnathan Tucker Antonia Tozer Asian Art» ដែលមាន សុ​ឆន្ទៈ និង​សហការ​បាន​យ៉ាង​ល្អប្រសើរ​ជាមួយ អាជ្ញាធរ ក្នុងការ​សម្របសម្រួល ប្រគល់​វត្ថុ​បុរាណ​នេះ ជូន​មក​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​វិញ​។​

​    សូម​អាន​សេចក្ដីប្រកាស​ទាំងស្រុង របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ខាងក្រោម​នេះ​៖​

adverise with khmeread

អ្នកនឹងចូលចិត្ត