​ចិន​ប្រកាស​កាលបរិច្ឆេទ​ប្រើប្រាស់​កែវ​យឺត​យក្ស ធំជាងគេ​លើ​ពិភពលោក​

​    ​កែវ​យឺត​ឈ្មោះ "FAST" ដ៏​ធំជាងគេ​នៅលើ​ពិភពលោក នឹង​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​ក្នុង​ឆ្នាំ ២០១៩ ជាមួយ​ទិន្នន័យ​នឹងត្រូវ​ចែករំលែក​ទូទាំង​ពិភពលោក​។​

​    ​កែវ​យឺត "Five hundred meter Aperture Spherical Telescope" ត្រូវ​រំពឹងទុក​ថា​នឹង​ប្រតិបត្តិការ​ទាំងស្រុង​ក្នុង​ឆ្នាំ ២០១៩​។ នេះ​បើ​យោងតាម​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន (CAS) កាលពី​ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៧​។​

​    ​ដោយមាន​ទីតាំងនៅ​ស្រុក​ផី​ង​ថា​ង ភាគ​ខាង​និរតី​ខេត្ត គួ​យ​ចូ​វ កែវ​យឺត​វិទ្យុ​ដ៏​ធំ​របស់​ពិភពលោក​នេះ​នឹង​ប្រតិបត្តិការ ២៤ ម៉ោង​ក្នុង​មួយថ្ងៃ រយៈពេល ៣០ ទៅ ៥០ ឆ្នាំ​បន្ទាប់ពី​ប្រតិបត្តិការ​ពេញលេញ​របស់​វា​។ លើសពីនេះ ទិន្នន័យ​ដែល​ប្រមូលបាន​តាមរយៈ​ការអង្កេត​របស់ FAST នឹងត្រូវ​ចែករំលែក​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជុំវិញ​ពិភពលោក​។​

​    ​ក្រុម​អ្នកជំនាញ​ជាច្រើន​មាន​ជំនឿ​ចិត្ត​ថា កែវ​យឺត​នេះ​នឹង​ជួយ​ស្វែងរក​ចំនួន​ផ្កាយ​ដ៏​មាន​ឥទ្ធិពល​លើសពី​រដង ដែល​បច្ចុប្បន្ន​ត្រូវគេ​ស្គាល់ ដែល​នឹង​ជួយ​ដល់​ការរកឃើញ​ដ៏​សំខាន់​ក្នុងការ​សិក្សា​អំពី​រលក​ទំនាញ និង​ទ្រឹស្ដី​ទំនាក់ទំនង​ទូទៅ​៕

adverise with khmeread