adverise with khmeread Salt and honey body scrub

ចង់​ក្រោក​ឡើង​មាន​កម្លាំង​ព្រឺស​អ្នក​គួរ​សាក​ទឹកឃ្មុំ​និង​អំបិល​

​    ​គ្រឿងផ្សំ​សាមញ្ញ​ទាំងពីរ​នេះ​គឺជា​គន្លឹះ​ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល ហើយក៏​ជួយ​ឱ្យ​ស្រួលខ្លួន និង​ងើប​ព្រលឹម​ឡើង​មាន​កម្លាំង​ព្រឺស​ផងដែរ​។ 

​    ​អ្វីដែល​អ្នកត្រូវការ​គឺ​៖
​    ​* ទឹកឃ្មុំ​សុទ្ធ ៥ ស្លាបព្រា​កាហ្វេ​
​    ​* អំបិល​សមុទ្រ ១ ស្លាបព្រា​កាហ្វេ​

​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា ហើយ​ទុក​វា​នៅក្នុង​កែវ​មួយ​។ អ្នក​អាច​ផ្សំ​គ្រឿង​ទាំងពីរ​ច្រើន​ក៏បាន​តិច​ក៏បាន ក៏ប៉ុន្តែ​ជម្រើស​ល្អ​គឺ​ទឹកឃ្មុំ ៥ ស្លាបព្រា​កាហ្វេ និង​អំបិល ១ ស្លាបព្រា​កាហ្វេ ព្រោះ​វា​ជា​កម្រិត​ដែលមាន​ប្រសិទ្ធភាព​ជាង​។ ពេល​ផ្សំ​ហើយ អ្នក​អាច​យក​ស្លាបព្រា​ដួស​វា​បន្តិច​ដាក់​នៅក្រោម​អណ្តាត​រៀងរាល់​យប់ មុនពេល​ចូល​គេង ហើយ​ទុកឱ្យ​វារ​លាយ​តាម​ដំណើរ​។ 

​    ​បញ្ជាក់​៖ ពេល​ប្រើ​អស់អ្នក​អាច​ផ្សំ​ក្នុង​កម្រិត​នេះ​ម្តងទៀត​ទុក​សម្រាប់​លើក​ក្រោយៗ​ទៀត​។​

​     - អត្ថប្រយោជន៍​របស់​អំ​បិ​ល​សមុទ្រ​និង​ទឹកឃ្មុំ​

​    ​អំបិល​សមុទ្រ​ផ្ទុក​នូវ​សារធាតុ​រ៉ែ និង​សមាសធាតុ​ផ្សេងៗ​ជាង ៨០ ប្រភេទ ដែល​រាងកាយ​របស់​អ្នកត្រូវការ​សម្រាប់​ធ្វើដំណើ​រការ​ផ្សេងៗ​ជាច្រើន ជាហេតុ​ជួយ​ឱ្យ​រាងកាយ​ធូរស្បើយ​មាន​កម្លាំង​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ពេល​ភ្ញាក់​ពី​គេង​។ ទឹកឃ្មុំ​ផ្ទុក​នូវ​សារធាតុ​គ្លុយកូស ដែល​ជួយ​បន្ថែម​ថាមពល​ដល់​កោសិកា​រាងកាយ​។ 

​    ​បន្សំ​គ្នា​រវាង​ទឹកឃ្មុំ និង​អំបិល​ជួយ​បង្កើន​សារធាតុ Serotonin ជួយ​យើង​បំបាត់​ស្ត្រេ​ស៍​តាមបែប​ធម្មជាតិ និង ជួយ​ឱ្យ​យើង​គេង​បាន​លក់​ស្កប់ស្កល់​។ សូម​សាកល្បង​របស់​ទិព្វ​ជំនួយ​ដល់​ការ​គេង​លក់​ស្រួល​មួយ​នេះ​ចុះ​នឹងមិន​ខកបំណង​ឡើយ ព្រោះ​ពេល​ភ្ញាក់​ពី​គេង​រាងកាយ​នឹងមិន​ល្ហិតល្ហៃ​តទៅទៀត​នោះឡើយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់