"ហ្អែ​ង មាន​ប្រុស អញ​ទៅ​ចងក​ហើយ"...ប្រពន្ធឃើញប្តីកំពុងត្រដរខ្យល់ក៏ស្រែកហៅ​អ្នកជិតខាង មកជួយ តែ...

    កណ្ដាល ​៖ បុរសម្នាក់សម្រេចចិត្តធ្វើ អត្តឃាត (​ចងក ) នៅ​ថ្ងៃទី​២២ មេសា ២០១៧ បាត់បង់ជីវិតនៅវេលាម៉ោង៣ទៀបភ្លឺ នៅ​ចំណុច​ដីចំការ​ស្វាយ របស់​ឈ្មោះ ដួង សម្បត្តិ ( ហាយ​) ស្ថិត​ក្នុ​ងភូមិ ព្រែក​គង់ ឃុំ សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិសនិយាយថា ជនរងគ្រោះ​ឈ្មោះ ស៊ិ​ន សាត់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរ​ប​រ កសិករ មាន​ទីលំនៅៗ​ ភូមិព្រែក​គង់ ឃុំសំពៅ​ពូន ស្រុកកោះធំ ខេត្តកណ្តាល។​

    យោងតាម​ការ​ឆ្លើយ​បំភ្លឺ របស់​ឈ្មោះ​ យួន សុខន ត្រូវជា​ប្រពន្ធ ជនរងគ្រោះ បាន​ឱ្យដឹងថា​នៅ​​ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០១៧ វេលា​ម៉ោង​១៧ ប្តី​របស់គាត់​បាន​ទៅ​ហូប​ការ​គេ នៅ​ក្នុ​ង​ភូ​មិ រហូតដល់​ម៉ោង ប្រមាណ ២២ ទើ​ប​ប្តី​របស់គាត់​ត្រឡប់មកវិញ​មាន​សភាព​ស្រ​វឹ​​ង​ខ្លាំង។ ពេលនោះ​ប្រពន្ធ បាន​ប្រាប់ថា​៖​ "ថ្ងៃក្រោយ​កុំ​ផឹក​ស្រ​វឹ​ង​ពេក ព្រោះ​ព្រឹក​ឡើងយើ​ង​ត្រូវ​កាត់​បន្លែ​លក់​ផង បើ​ស្រ​វឹង អ៊ីចឹង ធ្វើការ​អី​កើ​ត" ពេលនោះ​ជនរងគ្រោះ បាន​និយាយ​តប​ទៅ​ប្រពន្ធ​ថា​៖ "ហ្អែ​ង មាន​ប្រុស អញ​ទៅ​ចងក​ហើយ"។ 

    ភ្លាមនោះ​ជនរងគ្រោះ​ជា ប្តី បាន​​យក​ខ្សែ​នីឡុង ពណ៌​ស ប្រវែង​៣​ម៉ែត្រ ពី​ផ្ទះ​របស់ខ្លួន រួច​ដើ​រ​ទៅខាង​ក្រោយ​ផ្ទះ បន្តិចក្រោយមក​ប្រពន្ធ ក៏ដើ​រ​ទៅតាម ឃើ​ញ​ប្តី​ចងក នៅ​នឹង​មែក​ស្វាយ ដោយ​ខ្សែ​នីឡុង​នោះ កំពស់​ពី​ដី ២,៥០​ម៉ែត្រ កំពុងត្រដរខ្យល់​ឃើញ​ដូចនេះ​ប្រពន្ធ ក៏ស្រែកហៅ​អ្នកជិតខាង មកជួយ​កាត់​ខ្សែចំណង​ដាក់ចុះ​ហើយ​នៅមាន​ដ​ង្ហើមក៏នាំគ្នា​យកមក​មន្ទីរពេទ្យ​ស្រុក​កោះធំ គ្រូពេទ្យ​បាន​ដាក់បញ្ចូល​សេរ៉ូម​ហើ​យ​ដាក់​រថយន្ត​សង្គ្រោះ​បញ្ជូនមក​មន្ទីរពេទ្យ​ភ្នំ​ពេ​ញ រហូតដល់​ម៉ោង​៣ទៀបភ្លឺ​ថ្ងៃទី​២២​ ខែមេសា ​ឆ្នាំ​២០១៧ ជន​រង​គ្រោះ​បាន​បាត់បង់​ជីវិត រួច​ក៏ដឹក​សាកសព​មក​​លំនៅដ្ឋាន​វិញ។​

​    ក្រោយពី​បានទទួល​ព័ត៌មាន ផ្នែក​ជំនាញ ចុះ​ទៅដល់​កន្លែងកើតហេតុ មាន​អាជ្ញាធរ​មូលដ្ឋា​ន ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង ក្រុមគ្រួសារ​សព បានធ្វើការ​ពិនិត្យ​សាក​សព៖ ​ជនរងគ្រោះ មាន​ស្លាកស្នាម លើ​គ្រាប់ពោន​ក ផ្នែក​ក្រោម​ទងត្រចៀក​ខាងស្តាំ ដល់​ក្រោ​ម​ទងត្រចៀក​ខាងឆ្វេង (ស្នាមខ្សែ​នីឡុង) ស្នាម​ជាំខ្មៅ ក្រៅពីនេះ ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់​
​សំគាល់ ពាក់ព័ន្ធ នឹង​ករណី​អ្វី​ផ្សេងទៀតទ្បើ​យ គឺ​ពិតជា​ធ្វើ​អត្តឃាត ចងក ប្រាកដ​មែន ពិនិ​ត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី​៕

adverise with khmeread