ក្មេងអាយុ ៧ ឆ្នាំ មើលតុក្កតា រួចធ្វើត្រាប់តាម លោតពីលើអគារជាន់ទី ១០ ដោយប្រើឆត្រធ្វើជាឆត្រយោង...សំណាងល្អ អត់ស្លាប់

    ​ក្មេងប្រុស​ម្នាក់​អាយុ ៧ ឆ្នាំ មកពី​ទីក្រុង Suzhou ភាគ​អាគ្នេយ៍​ខេត្ត Jiangsu ប្រទេស​ចិន នៅ​រស់រានមានជីវិត បន្ទាប់ពី​លោត​ពីលើ​អគារ ១០ ជាន់​ដោយ​ប្រើ​ឆត្រ​ត្រាប់​តាម​ក្នុង​ភាពយន្ត​តុក្កតា​។​

​    ​យ៉ាងណាមិញ វា​មិនមែន​ដោយសារតែ​ឆត្រ​ពណ៌​ក្រហម​នោះ​ជួយសង្គ្រោះ​ក្មេង​ឱ្យនៅ​រស់​ទេ ប៉ុន្តែ​បាន​ទាក់​ខ្សែភ្លើង​នៅ​ពីក្រោយ​ជួយ​ទេ កុំ​អី​ត្រូវស្លាប់​បាត់​ហើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ​សៀង​ហៃ​អ៊ី​ស​។​

​    ​ដោយឡែក​ក្មេងប្រុស​នោះ​បានទទួល​ការវះកាត់ បន្ទាប់ពី​មាន​របួស​ធ្ងន់ធ្ងរ​ពី​ការធ្លាក់​នោះ ប៉ុន្ដែ​វេជ្ជបណ្ឌិត​បាន​និយាយថា របួស​របស់​ក្មេងប្រុស​នោះ​លែង​គំរាមកំហែង​ដល់​អាយុជីវិត​ទៀតហើយ​។​

​    ​ហើយ​នៅ​ថ្ងៃកើតហេតុ​ម្ដាយ​របស់​ក្មេង​នោះបាន​សន្លប់​ភ្លាមៗ នៅពេល​ឃើញ​កូន​ដេក​ដួល​នៅលើ​ដី​ដោយ​សភាព​បែបនេះ​ផងដែរ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត