adverise with khmeread 1

នារី​ខ្មែរ​ម្នាក់​យក​កាំបិត​ចាក់​សង្សារ​ជនជាតិ​អង់គ្លេស​ចំ​ទ្រូង​របួសធ្ងន់​រួច​រត់​បាត់​

    ភ្នំពេញ ៖ បុរស​ជា​ជនជាតិ​បរទេស​ម្នាក់​រងរបួស​ត្រង់​ដោះ​ខាងឆ្វេង​ធ្ងន់ធ្ងរ បន្ទាប់ពី​មិត្តស្រី​ជនជាតិខ្មែរ​ចាក់​នឹង​កាំបិត ក្រោយពេល​មានទំនាស់ ពាក្យសំដី នឹង​គ្នា​ដែល​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​បន្ទប់ នៃ​ផ្ទះជួល​លេខ​៥១A ផ្លូវ​លេខ​១៥០ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក​កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១​កុ​ម្ភះ ឆ្នាំ​២០១៦​។​

     តាម​សំដី​អ្នក​ដែល​រស់នៅ​ក្បែរ​បន្ទប់​កើតហេតុ​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​បានឮ​សំឡេង​ឈ្លោះប្រកែក​គ្នា​រវាង សង្សារ​ទាំងពីរ​នាក់​យ៉ាងខ្លាំង​។​លុះ​បាន​ប្រហែល​ជិត​១​ម៉ោង​ស្រាប់តែ​លែង​ឮ​សំឡេង​ប្រតាយប្រតប់​គ្នា​ហើយ​បុរស​ជា​ជនជាតិ បរទេស​ស្រែក​ឲ្យ​ជួយ​ផង ។​

    ពេលនោះ​អ្នក​នៅក្បែរ​បន្ទប់ បាន​ចេញទៅ​មើល​ក៏​ឃើញ​បុរស​បរទេស​រូបនោះ មាន​ឈាម​ហូរ​ដាប​ខ្លួន បាត់ទៅហើយ ខណៈដែល​នារី​ជា​សង្សារ​បាន​រត់គេច ចេញពី​បន្ទប់​បាត់​។​

    ក្រោយមក​អ្នក​ដែល​រស់នៅ​ក្បែរ​បន្ទប់​បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ដើម្បី​ប​ញ្ជួ​ន​ជនជាតិ​បរទេស ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

   សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបរទេស​រងរបួស ព្រោះ​នារី​ខ្មែរ​ជា​សង្សារ​ចាក់​នោះ​មានឈ្មោះ  គ្រី​ស តូ​សហ្វរ ជា​ជនជាតិ អង់គ្លេស មុខរបរ​ប​ជា​គ្រួ​បង្រៀន​៕​

adverise with khmeread

មតិយោបល់