adverise with khmeread Index

ឃាត់​មេ​កន្ទុយលេខ​៣​នាក់​នៅ​ខេត្តកោះកុង​

     កោះកុង ៖ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តកោះកុង​នៅ​រសៀល ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១២​និង​២០​នាទី​បាន​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ចុះបង្ក្រាប​ករណី​លេងល្បែង​ស៊ីសង​កន្ទុយលេខ​ចំនួន​៣​កន្លែង​ផ្សេងគ្នា​នៅ​ក្រុង​ខេមរភូមិន្ទ​និង​ស្រុក​មណ្ឌលសីមា ដោយ​ឃាត់​មនុស្ស​៣​នាក់ ។​

    ប៉ូលិស​និយាយថា ដំបូង​បង្ក្រាប​ចំនួន​២​កន្លែង​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់​គឺ​១-​ឈ្មោះ​ជា ឡេង​ជឺ​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ជាតិខ្មែរ​ទីលំនៅ​ភូមិ​៣ សង្កាត់​ដងទង់​និង​២-​ឈ្មោះ​កែវ គង្គា​ភេទ​ស្រី​អាយុ​៥៧​ឆ្នាំ​ជាតិខ្មែរ​ទីលំនៅ​ភូមិ​១ សង្កាត់​ស្មាច់មានជ័យ​។​

     បន្ទាប់មក​បង្ក្រាប​មួយកន្លែង​ទៀត​នៅ​ស្រុក​មណ្ឌលសីមា​ឃាត់ខ្លួន​ចំនួន​១​នាក់​ឈ្មោះ​ស៊ង សុ​ភ័​ណ្ឌ​ភេទ​ស្រី​អាយុ​៣៣​ឆ្នាំ​ជាតិខ្មែរ​ទីលំនៅ​ភូមិ​នាង​កុក​ឃុំ​ប៉ាក់​ខ្លង​។​ ដកហូត​បាន​វត្ថុតាង ក្រដាស់​កត់​លេខ​កន្ទុយ​មួយចំនួន រួច​បញ្ជូនទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​សាកសួរ​និង​កសាង​សំណុំរឿង​៕

adverise with khmeread

មតិយោបល់