adverise with khmeread Untitled 1

១៨​នាក់​ចាញ់បោក​អស់​លុយ​ម្នាក់​១០០​ដុល្លារ​និង​ឃាត់​២​នាក់​តាម​ដីកា​

     បាត់ដំបង ៖ ថ្ងៃនេះ​នៅ​ខេត្តបាត់ដំបង​មាន​ហេតុការណ៍​៣​ករណី​កើតឡើង​ផ្សេងគ្នា​គឺ​ទី​១-​មាន​ប្រជាពលរដ្ឋ​នៅ​ស្រុក​រុក្ខ​គិរី​១៨​នាក់​បាន​ចាញ់បោក​បុរស​៤​នាក់​ប្រមូល​យកលុយ​ម្នាក់​១០០​ដុល្លារ ដោយ​សន្យា​ផ្តល់​បន្ទះ​សូ​ឡា​ឲ្យ​ពួកគាត់ ពេល​បាន​លុយ​រត់គេច​បាត់ ទី​២-​ប៉ូលិស​ស្រុក​បាណន់​បាន​ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​និង​ទី​៣-​ប៉ូលិស​ស្រុក​សំពៅ​លូន​បាន​ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​ប៉ះពាល់​ដល់​កម្មសិទ្ធិឯកជន ។​

   ១-​ថ្ងៃទី​៣១​មករា​ឆ្នាំ​២០១៦​នៅ​ភូមិ​បាសាក់ ឃុំ​បាសាក់ ស្រុក​រុក្ខ​គី​រី​មាន​ករណី​រំលោភ​ទំនុកចិត្ត​បង្កដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​បាន​ដើរ​លក់​ផ្ទាំង​សូ​ឡា​ដោយ​ប្រើល្បិច​ឲ្យ​ប្រជាពលរដ្ឋ​ណា​ចង់បាន​ផ្ទាំង​សូ​ឡា​ត្រូវ​កក់​លុយ​មុន​ក្នុង​ម្នាក់​១០០​ដុល្លារ ។​

    ពេលនោះ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ចំនួន​១៨​នាក់​បានក​ក់លុយ​មុន​ដល់​ក្រុម​នេះ​ថា​ចាំ​ពួកគេ​ទៅយក​ផ្ទាំង​សូ​ឡា​ឲ្យ ហើយ​យកលុយ​គេចខ្លួនបាត់​តែម្តង​។​ករណីនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​។​

   ២-​ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦​ម៉ោង​១០​និង​៣០​នាទី​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម​
​ស្រុក​បាណន់ កម្លាំង​ប៉ូលិស​ស្រុក​បាណន់​បាន​អនុវត្ត​ដីកាចាប់ខ្លួន​លេខ​១៧០​ដប​.​ចខ​ចុះ​ថ្ងៃទី​២៦​តុលា​ឆ្នាំ​២០១៥​របស់​សាលាដំបូង​ខេត្តបាត់ដំបង បង្គាប់​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​សាត់ ពៅ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់ ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណន់​កាលពី​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៥​។​

   ៣- ថ្ងៃទី​១​កុ​ម្ភះ​ឆ្នាំ​២០១៦​ម៉ោង​៣​កន្លះ​រសៀល​នៅ​ចំណុច​ភូមិ​គំនរ​បេង ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ផ្នែក​អនុវត្ត​ដីកា​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​សំពៅ​លូន​បាន​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​លេខ​១១​ដប​ចខ​ចុះ​ថ្ងៃទី​២៩​មករា​ឆ្នាំ​២០១៦​របស់​ព្រះរាជអាជ្ញា​លោក​នួន សាន​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​។​

    ប៉ូលិស​បាន​ឃាត់​ឈ្មោះ​ឈន​ឆាត​ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់​គល់ ឃុំ​ចែង​មានជ័យ ស្រុក​បាណន់ ខេត្តបាត់ដំបង​ដែល​ជាប់​សង្ស័យថា​បាន​ប៉ះពាល់​កម្មសិទ្ធិឯកជន​ដោយ​សម​ញ្ញ​ជន​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​គំនរ​បេង ឃុំ​សេរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។​ករណីនេះ​ប៉ូលិស​បានរៀបចំ​បញ្ជូន​ជននេះ​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់