​គួរឱ្យភ្ញាក់ផ្អើល​! អេ​ហ្ស៊ី​ប​ជីក​ឃើញ​ផ្នូរ​អភិជន​បុរាណ​ចំនួន ៨ មាន​ចំណាស់ ៣.៥០០ ឆ្នាំ

​    ​កាលពី​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​នេះ ក្រុម​បុរាណ​វិទូ​អេ​ហ្ស៊ី​ប​បាន​រកឃើញ​ផ្នូរ​របស់​អភិជន​ចំនួន ៨ កាលពី​សម័យបុរាណ​ដែលមាន​អាយុកាល ៣.៥០០ ឆ្នាំ ដែល​នេះ​ជាការ​រកឃើញ​ថ្មី​បំផុត​នៃ​សារីរិកធាតុ​បុរាណ​ដែល​អេ​ហ្ស៊ី​ប​សង្ឃឹមថា នឹង​ស្ដារ​វិស័យ​ទេសចរណ៍​របស់ខ្លួន​ឡើងវិញ​ដែល​បាន​រង​ផលប៉ះពាល់​ដោយសារ​អស្ថិរភាព​នយោបាយ​។​

​    ​ការរកឃើញ​នៅក្បែរ​ទន្លេ​នី​ល​ក្នុង​ទីក្រុង Luxor គឺជា​ផ្នូរ​របស់ "​លោក Userhat" ដែល​ធ្លាប់ជា​ចៅក្រម​នៅ​អាណាចក្រ​ថ្មី (New Kingdom)​។​

​    ​នៅក្នុង​បន្ទប់​មួយ​ក្នុង​ផ្នូរ ក្រុម​បុរាណ​វិទូ​បាន​រកឃើញ​រូបចម្លាក់ ម៉ាស​មុខ​ធ្វើ​ពី​ឈើ និង​ដង​គម្រប​ក្តារ​មឈូស​បុរាណ​មួយ​។ ការជីក​នៅ​បន្ទប់​ទី​ពីរ​កំពុង​បន្ត​៕

adverise with khmeread