adverise with khmeread Index

ឃាត់​អាជីវករ​៣​នាក់​និង​សន្តិសុខ​ផ្សារ​បាន​លុង​ម្នាក់​លេងល្បែង​

      រតនគិរី ៖ មនុស្ស​៤​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឡា​បាន​សៀក​ឃាត់ខ្លួន​នៅ​ថ្ងៃទី ០១​កុ​ម្ភះ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​ក្នុងករណី​លេងល្បែង​សុ​ី​សង​ខុសច្បាប់ និង​កន្ទុយលេខជាក់ស្តែង​នៅ​ចំណុច​ក្នុង​ផ្សារ​បាន​លុង ស្ថិត​ក្នុងភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​៤ នាក់ (​ស្រី ៣​នាក់​)​គឺ​១.​ឈ្មោះ មិច សេងហួ ភេទ​ស្រី អាយុ​២៨ ឆ្នាំ ខ្មែរ មុខរបរ​លក់​ខោអាវ ,២.​ឈ្មោះ​ឡាយ ស្រីនាថ ភេទ​ស្រី

អាយុ​៣២​ឆ្នាំ ខ្មែរ មុខរបរ​លក់ដូរ ,៣.​ឈ្មោះ យិន ណាវី ភេទ​ស្រី អាយុ​៦៤ ឆ្នាំ មុខរបរ​លក់​ត្រី និង​៤.​ឈ្មោះ ខូវ ឆៃលី​ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ខ្មែរ​មុខរបរ​សន្តិសុខ​ផ្សារ​។​អ្នក​ទាំង ៤ នាក់ មាន​ទីលំនៅ ភូមិ​ជ័យជំនះ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង រតនគិរី ។​

     សម្ភា​រះ​ដកហូត​រួមមាន សន្លឹក​បៀរ​មួយចំនួន និង សន្លឹកឆ្នោត​មួយចំនួន ។​បច្ចុប្បន្ន​ប៉ូលិស​កំពុង​បំពេញ បែបបទ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​

adverise with khmeread

មតិយោបល់