adverise with khmeread 0

ផ្ទុះ​ហ្គាស​ឆេះ​ផ្ទះ​អស់​១​ខ្នង​នៅ​អង្គស្នួល​

    កណ្តាល ៖ មាន​ករណី​អគ្គីភ័យ​ភ្លើង​ឆេះ​ផ្ទះ​កាលពី​ថ្ងៃទី​០១​កុ​ម្ភះ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​២​និង​៣០​នាទី​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ​ភុំ សូ​យ​ភេទ​ស្រី​អាយុ ៧៤ ឆ្នាំ​ភូមិ​ចុង​បឹង​ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល​បណ្តាល​ខូចខាត​ផ្ទះ​១​ខ្នង​។​

      ប៉ូលិស​និយាយថា ផ្ទះ​ទំហំ ៧×៩ ម៉ែត្រ​ជញ្ជាំង​ក្តារ​ប្រក់​ក្បឿង​បាន​ឆេះ​ក្នុងនោះ ឆេះ​អស់​ទូ​ខោអាវ​៣,​ប្រាក់​ដុល្លារ​៥០០០$,​ខ្សែក​ខ្សែដៃ​មាស​ចំនួន ២​តំឡឹង​,​អង្ករ ១ បាវ​,​គ្រែ ២,​ទូរទស្សន៍ ១ គ្រឿង​,​ប្លង់ដី ?​សំបុត្រកំណើត​, សៀវភៅ គ្រួសារ​និង​សំភា​រះ​មួយចំនួន​។​មូលហេតុ​ដាំទឹក​បណ្តាល​ផ្ទុះ​ហ្គាស​។​

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​យក​ឆ្នាំង​ដាំទឹក​ក្ដៅ​ដោយ​ទុកចោល​។ រួច​ជនរងគ្រោះ​បាន​បិត​ទ្វារផ្ទះ​ចាក់សោ​ហើយ​គាត់​ទៅលេង​ផ្ទះ​កូនក្មួយ​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ​។​

    ក្រោយមក​ក៍​លឺ​សំឡេង​ផ្ទុះ​ឈ្មោះ​ជុំ ឡា ភេទ​ប្រុស​ដែល​នៅផ្ទះ​ក្បែរ​នោះ​ក្រឡេក​មើលឃើញ​ភ្លើង​ឆេះ​ផ្ទះ​ជនរងគ្រោះ​បាត់ទៅហើយ ក៍​ស្រែក​ឲ្យ​អ្នកជិតខាង​ជួយ​ទើប​ដឹង​ដល់​ម្ចាស់ផ្ទះបាននាំគ្នា​ជួយ​ពន្លត់​៊ ក្រោយមក​ទើប​ដឹង​ដល់​សមត្ថកិច្ច​បា ន​ឲ្យ​ទឹក​ទៅ​ជួយ​បាញ់​អស់​ទឹក​១​ឡាន មិនមាន​រាលដាល​ដល់ផ្ទះ​អ្នកដទៃ​ទៀត​ទេ​៕​

adverise with khmeread

មតិយោបល់