សាក​ថ្ម​ទូរស័ព្ទ​ចោល​បង្ក​ជា​អគ្គិភ័យ!

    ភ្នំពេញ ៖ មាន​អគ្គិភ័យ​មួយកន្លែង​កើតឡើង​នៅផ្ទះ​លេ​១៧២ តាម​បណ្តោយ​ផ្លូវលំ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ សែន​សុខ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោង​២​ និង​៣០ នាទី​រសៀល ថ្ងៃទី២៣ ​មេសា ​២០១៧​ ដោយ​មូលហេតុ​សាក​ថ្ម​ទូរស័ព្ទ​ចោល​បង្ក​ជា​អគ្គិភ័យ​ឡើង។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា ម្ចាស់ផ្ទះ​ឈ្មោះ សុខ ចាន់ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ​មុខរបរ ម្ចាស់​ហាង​អុ៑ត​សក់​។​ ប្រភេទ​សំណង់ ផ្ទះថ្ម​បេតុង​ទំហំ 4mx 16m បណ្តាលឱ្យ​ឆេះ​ខូចខាត​សម្ភារៈ ដូចជា​កង្ហា​ល់​ចំនួន ១, ឆេះ​ពូក​និង​គ្រែ​ចំនួន ១, និង​ឆេះ​ម៉ា​ស៊ី​ន​ត្រជាក់​ចំនួន ១។ ​មូលហេតុ សាក​ថ្ម​ទូរស័ព្ទ​ចោល​ប​ង្ក​ជា​អគ្គិភ័យ​។​

    ប្រតិបត្តិការ​នេះ ​រថយន្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ ជួយ​ធ្វើ​អន្តរាគមន៍​ចំនួន​៣​គ្រឿង ពន្លត់​ចប់​នៅវេលា​ម៉ោង ២​ និង​៤៥​នាទី​រសៀល នា​ថ្ងៃខែ​ឆ្នាំ​ដដែល៕

adverise with khmeread
Tiger underlay c9ce07c59b0a5a71a92aa6489bb9e4539688761ff500354deb2b660a9b69bd81