​ថោកទាប​ណាស់​! ប្រុស​ដាល់​ស្រី​ខៀវ​ភ្នែក ដោយសារ​...

    ​អ្នករាំ​ស្រាត​ម្នាក់ ដែល​ត្រូវបាន​ដាល់​ចំ​កណ្ដាល​មុខ​ដោយ​បុរស​រើសអើង វ័យ​កណ្ដាល​ម្នាក់ បាន​អះអាងថា បុរស​ម្នាក់នេះ​បាន​រំខាន​នាង​រាល់​យប់​ដោយ​ចង់​រួមភេទ​ជាមួយ​នាង​។​

​    ​នាង Anastasia Frances វ័យ ២១ ឆ្នាំ បាន​រងរបួស​បាក់ឆ្អឹង​ថ្ពាល់​និង​បែក​ភ្នែក​ដោយសារ​រង​ការ​វ៉ៃ​ដ៏​ខ្លាំង​ខណៈ​នាង​ព្យាយាម​បំបែក​ការប្រតាយប្រតប់​រវាង​បុរស​ខិលខូច​រូបនេះ និង​មិត្តស្រី​របស់​នាង​។​

​    ​ម្ដាយកូន​មួយ​មកពី​ទីក្រុង​លី​ដ​ប្រទេស​អង់គ្លេស​រូបនេះ​បាន​និយាយថា ជនដៃដល់​បាន​ហុច​លុយ​ឱ្យ​នាង​ដើម្បី​រួមភេទ​នៅ​ក្លឹប​រាំ​ស្រាត កន្លែង​ដែល​នាង​ធ្វើការ​នៅក្នុង​ទីក្រុង​ដុង​ខា​ស្ទើ បើ​ទោះ​នាង​បាន​បដិសេធថា នាង​ជា​អ្នករាំ​បែប​ស្រើបស្រាល​មិនមែនជា​នារី​រកស៊ី​ផ្លូវភេទ​ក្ដី​។​

​    ​នៅពេល​នាង​បាន​បដិសេធ ជននេះ​ក៏បាន​ចាក​ចេញពី​ក្លឹប​ប៉ុន្តែ​នៅ​រង់ចាំ​នៅក្រៅ​ក្លឹប ដោយ​តាម​ពីក្រោយ​នាង​ដល់​ឡាន​តាក់ស៊ី ហើយ​បាន​ហៅ​មិត្ត​ប្រុស​របស់​នាង​ឈ្មោះ Kane Wilson ថា "​អា​ខ្មៅ​" ហើយ​ការប្រតាយប្រតប់​ក៏​ផ្ទុះឡើង និង​បានធ្វើឱ្យ​នាង Frances រងរបួស​ដោយ​សាររ​ង​កណ្ដាប់​ជនដៃដល់​។​

​    ​ប៉ូលិស​បានមក​ដល់ក​ន្លែ​ង​កើតហេតុ​ហើយ​បំបែក​អ្នក​ទាំងពីរ​ខណៈ​នាង Frances ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ គេ​នៅ​មិនទាន់​ដឹង​ពី​ចំណាត់ការ​របស់​ប៉ូលិស​លើ​ជនដៃដល់​នៅឡើយ​ទេ​៕

ប្រភព៖ បរទេស

 

adverise with khmeread