adverise with khmeread 1

​ផ្លូវការ​ស្រេច​! លោក Guardiola យល់ព្រម​ដឹកនាំ Man City ក្រោម​កិច្ចសន្យា ៣ ឆ្នាំ​

​លោក Pep Guardiola បាន​យល់ព្រម​ចុះហត្ថលេខា​បី​ឆ្នាំ​ជាមួយ​ក្រុម​អ្នកមាន Man City បន្ទាប់ពី​លោក Manuel Pellegrini បានបញ្ជាក់​ថា​លោក​នឹង​ចាកចេញ​នៅ​ចុងរដូវ​កាល​នេះ​។

​គ្រូបង្វឹក Man City បច្ចុប្បន្ន​បាន​ទម្លាយ​ព័ត៌មាន​នេះ​នៅ​សន្និសីទកាសែត​ថ្ងៃនេះ​មុន​ការប្រកួត​ថ្ងៃ​អង្គារ​ក្នុងជំនួប​ជាមួយ​ក្រុម Sunderland ខណៈ​ក្រុម​មួយ​នេះ​បាន​អះអាងថា​ពួកគេ​បាន​ពិភាក្សា​ការងារ​នេះ​ជាមួយ​លោក Guardiola តាំងពី​ឆ្នាំ ២០១២ មកម្ល៉េះ​។​

​ការសម្រេច​យក​អតីត​គ្រូបង្វឹក Barcelona រូបនេះ​ជា​អ្នកចាត់ការ​ថ្មី​នោះ បាន​ស្ថិត​ជាការ​សម្ងាត់​ជា​យូរ​មកហើយៗ​ឥឡូវ Man City បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា លោក Guardiola នឹងចូលរួម​ជាមួយ​ក្លឹប​ជា​ផ្លូវ​ការលែង​លាក់លៀម​តទៅទៀត​ហើយ​៕

​ឥឡូវ​លោក Pellegrini ហាក់ដូចជា​នឹង​បញ្ចប់​រដូវ​កាល​នេះ​ជាមួយនឹង​កេរ្តិ៍ឈ្មោះ​ល្អ​ដូច​អតីត​គ្រូបង្វឹក Bayern Munich ដែរ​ដែល​បាន​ដឹកនាំ​ក្រុម​លើក​ពានរង្វាន់​បី​ក្នុង​មួយ​រដូវ​កាល​បន្ទាប់ពី​លោក Guardiola បាន​យល់ព្រម​ចូលរួម​ជាមួយ​ក្លឹប​៕

adverise with khmeread
ប្រភព៖ ដេលីមែល,មេត្រូ

អ្នកនឹងចូលចិត្ត

មតិយោបល់