1

La Liga គ្មាន​អ្វីដែល​ត្រូវមាន​ភាពស្មុគស្មាញ​នោះឡើយ​សម្រាប់ Zidane

​បន្ទាប់ពី​អធិរាជ​ស Real Madrid បាន​សំពង​ទៅលើ​ក្រុម Espanyol យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល ៦-០ រួម​ក លោក Zinedine Zidane ជឿជាក់ថា ប្រៀប​នាំមុខ ៧ ពិន្ទុ​របស់ Barcelona លើ​ក្រុម Real ប្រសិន​ពួកគេ​យកឈ្នះ Sporting Gijón នឹងធ្វើ​ឱ្យ La Liga ស្មុ​គ្រ​ស្មាញ ប៉ុន្តែ​មិនមែន​ថា​មិនអាច​ទៅរួច​សម្រាប់ Real ដេញតាម​នោះទេ​។

​លោក​បាន​បញ្ជាក់ថា "​បំណង​របស់​យើង​គឺ​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​សម្រាប់​រាល់​ការប្រកួត ហើយនឹង​បញ្ចប់​រដូវ​កាល​ជាមួយនិង​ឱកាស​ឈ្នះ​ពាន La Liga ។ យើង​នឹង​បន្ត​ប្រឹងប្រែង ដោយ​ដឹងខ្លួន​ច្បាស់​ថា​ពួកយើង​មាន ៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង និង​អាច​តាម​រហូតដល់​ទៅ ៧​ពិន្ទុ​ថែមទៀត​"​។

​គាត់​បាន​បន្ថែមទៀតថា "​វា​ជាការ​លំបាក ប៉ុន្តែ​យើង​នឹងធ្វើ​អ្វីដែល​យើង​ត្រូវធ្វើ​។ ក្តីសង្ឃឹម​នៅតែមាន​នៅឡើយ វា​មិនទាន់​ដល់ទី​បញ្ចប់​នោះទេ​។ វា​មាន​ភាពស្មុគស្មាញ ប៉ុន្តែ​វា​មិនមែន​ថា​មិនអាច​ទៅរួច​នោះឡើយ​"​។​

​ដោយ​ថ្លែ​ទៅកាន់​បណ្តា​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​ការប្រកួត Zidane ក៏បាន​លើកសរសើរ​កូនក្រុម​របស់ខ្លួន​កីឡាករ James Rodríguez និង Cristiano Ronaldo ផងដែរ​ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួកគេ​កាលពី​យប់​ថ្ងៃអាទិត្យ​៕

 

ប្រភព៖ ម៉ាកា

មតិយោបល់