adverise with khmeread Reboil water

មូលហេតុ​ ដែល​អ្នក​មិនគួរ​ដាំទឹក​ដែល​ពុះ​ឡើងវិញ​!

​យើងទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់មាន​កំហុស​ក្នុង​រឿង​ដាំទឹក​។ ដាក់​កំសៀវ​ដាំទឹក​ហើយ​បន្ទាប់មក​ភ្លេច​ថា​ទឹក​នោះបាន​ដាំ​រួច​។ ទឹក​ក្តៅ​នោះបាន​ត្រជាក់​ទៅវិញ ហើយ​បន្ទាប់មក យើង​ក៏​ដាំទឹក​ដដែល​នោះ​ម្តងទៀត​។ ត្រង់ចំណុច​នេះហើយ​ដែល​យើង​កំពុង​រត់ទៅរក​សេណា​រី​យ៉ូ​ដ៏​គ្រោះថ្នាក់​មួយ ដែល​វា​ជា​អ្វីមួយ​ដែល​យើង​អាច​នឹងមិន​ធ្លាប់​ដឹង​ពីមុនមក​ទេ​។ 

​សមាសធាតុ​ទឹកបាន​ផ្លាស់ប្តូរ​នៅពេល​ទឹក​ពុះ​រួច ដែល​នេះ​ជា​រឿង​ល្អ​មួយ​ព្រោះ​សមាសធាតុ​ដែល​អាច​ប្រែប្រួល​បាន​ក្លាយជា​ចំហាយ​ទឹក ហើយ​ឧស្ម័ន​ផ្សេងៗ​បាន​រលាយ​។ នេះហើយ​ជាហេតុ​ផល​ដែលថា​ផឹកទឹក​ឆ្អិន​គឺមាន​សុវត្ថិភាព​។ 

​ប្រសិនបើ​អ្នកមាន​ទឹក​ច្រោះ​បរិសុទ្ធ​ល្អឥតខ្ចោះ នោះ​នឹង​គ្មានអ្វី​កើតឡើង​ទេ​ប្រសិនបើ​អ្នក​ដាំទឹក​នោះឡើយ​វិញ​។ ទោះយ៉ាងណា ទឹក​ធម្មតា​ផ្ទុក​នូវ​ឧស្ម័ន និង​ជាតិ​រ៉ែ​ដែល​បាន​រលាយ​។ នៅពេល​ដាំទឹក​យូរពេក ឬ​ដាំទឹក​ពុះ​ឡើងវិញ សមាស​ធាតុគីមី​ទាំងនោះ​នឹង​ផ្លាស់ប្តូរ​ទៅរក​សភាព​អាក្រក់​សម្រាប់​អ្នក​ទៅវិញ​។ 

​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​មិនបាន​រលាយ​នោះទេ​តែ​វា​បែរជា​ពូន​ផ្តុំគ្នា​កាន់តែច្រើន នៅពេល​ទឹក​ត្រូវបាន​ដាំ​ឡើងវិញ​។ សមាស​ធាតុគីមី​ជាច្រើន​ពូន​ផ្តុំគ្នា ហេតុដូច្នេះ​ហើយ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ការផឹក​ទឹក​ដែល​ផ្ទុក​គីមី​ច្រើន​។ 

​សារធាតុ​គ្រោះថ្នាក់​ទាំងនោះ​ជាទូទៅ​រួមមាន អា​សេ​និក​, នីត្រាត និង​ផ្ល​រីត​។ សូម្បី​សារធាតុ​គីមី​ដែលមាន​សុខភាព​ល្អ​ក៏​អាច​ក្លាយទៅជា​ឥតប្រយោជន៍​បានដែរ នៅពេល​វា​ពូន​ផ្តុំគ្នា​ច្រើនឡើងៗ​។ ជាតិ​អំបិល​កាល់ស្យូម​ច្រើន​អាច​នាំទៅដល់​ការកើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម និង​គ្រួស​ក្នុង​ថង់ទឹកប្រមាត់ នៅពេល​ផឹកទឹក​ដែល​ពុះ​ឡើងវិញ​ក្នុង​បរិមាណ​ដ៏​ច្រើន​។ 

**​ផលប៉ះពាល់​ដ៏​បំផ្លាញ​របស់​ទឹក​ដែល​ពុះ​ជា​លើក​ទី​ពីរ​

១- នៅពេល​សារធាតុ​នីត្រាត​ប៉ះ​ជាមួយនឹង​កំដៅ​ដែល​ក្តៅ​ខ្លាំង ដូចជា​ទឹក​ពុះ​ជាដើម វា​នឹង​ក្លាយជា​ជាតិពុល​កម្រិត​ខ្ពស់​មួយ​។ សីតុណ្ហភាព​ខ្ពស់​ប្រែក្លាយ​ឲ្យ​នីត្រាត​ទៅជា នី​ត្រូ​សា​មីន (Nitrosamine) ជា​សារធាតុ​មួយ​ដែល​បង្ក​ជា​ជំងឺមហារីក​។ សារធាតុ​នីត្រាត​ត្រូវបាន​គេ​ផ្សារភ្ជាប់​ទៅនឹង​ជំងឺ​ជាច្រើន​ដូចជា ជំងឺមហារីក​ឈាម ដុះ​ដុំ​សាច់​បណ្តាល​ពី​ជាលិកា​ក្រពេញ​ទឹករងៃ ជំងឺមហារីក​អូវែ ជំងឺមហារីក​ពោះវៀនធំ ជំងឺមហារីក​ផ្លោក​នោម ជំងឺមហារីក​ក្រពះ ជំងឺមហារីក​បំពង់​អាហារ ជំងឺមហារីក​លំពែង និង​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ 

២- ការ​ពូន​ផ្តុំ​របស់​សារធាតុ​អា​សេ​និក​រាប់​ឆ្នាំ​អាចធ្វើ​ឲ្យ​វា​ក្លាយជា​អា​សេ​និក​ពុល ដែល​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន​ដូចជា មហារីក ជំងឺ​បេះដូង បញ្ហា​ពាក់ព័ន្ធ​នឹង​ប្រសាទ គ្មាន​កូន និង វិបល្លាស​ពាក់ព័ន្ធ​នឹង​ការលូតលាស់​រាងកាយ​។ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ការផឹក​ទឹក​បង្ក​ការគំរាមកំហែង​ខ្លាំង​បំផុត​ចំពោះ​សុខភាព​មនុស្ស ដោយសារតែ​សារធាតុ​អា​សេ​និក​នេះឯង​។ 

៣- បើទោះបីជា​មានការ​បញ្ជា​ក់​តាមបែប​វិទ្យាសាស្ត្រ​អំពី​គ្រោះថ្នាក់​របស់​សារធាតុ​ផ្ល​រីត​ក៏ដោយ ក៏​រដ្ឋាភិបាល​អាមេរិក​នៅតែ​រក្សា​សារធាតុ​នេះ​នៅក្នុង​ការផ្គត់ផ្គង់​ទឹក​។ ការប៉ះពាល់​ជាមួយនឹង​សារធាតុ​ផ្ល​រីត​បង្ក​ផលប៉ះពាល់​ដ៏​បំផ្លាញ​ច្រើនណាស់​លើ​ការវិវត្តន៍​របស់​ប្រព័ន្ធ​ប្រសាទ និង​ប្រាជ្ញា​ចំពោះ​ក្មេងៗ នេះ​បើ​ផ្អែក​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ Harvard University៕ 

​ប្រភព​៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

adverise with khmeread
ប្រភព៖ វ៉ា​យ​ដុន​យូ​ត្រាយ​ឌី​ស​

មតិយោបល់