adverise with khmeread 1

​អតីត​កីឡាករ​ពាក់​លេខ​១០​របស់​ក្រុម​ទើបតែ​ឡើង​កូដ Man City កាលពី​៦​ឆ្នាំមុន​អាច​នឹង​ត្រឡប់មក​ទឹកដី​អង់គ្លេស​ម្តងទៀត​ឬ​?

​តារាបាល់ទាត់​របស់​ប្រទេស​ប្រេ​ស៊ី​ល Robinho កំពុង​សម្លឹងមើល​ឱកាស​ឈាន​ជើង​ត្រឡប់​មកកាន់​ក្របខ័ណ្ឌ Premier League ម្តងទៀត បន្ទាប់ពី​បាន​ចាក​ចេញពី​ទឹកដី​អង់គ្លេស​អស់​ជាង ៦ ឆ្នាំ​មកនេះ​។​

​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុម​អ្នកមាន​អារ៉ាប់ Manchester City វ័យ ៣២ ឆ្នាំ​រូបនេះ​នឹង​ក្លាយទៅជា​កីឡាករ​គ្មាន​តម្លៃ​ខ្លួន បន្ទាប់ពី​កុងត្រា​របស់គាត់​នឹងត្រូវ​បានបញ្ចប់​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​ចិន Guangzhou Evergrande ។​

​អ្នកតំណាង​កីឡាករ​វ័យ​រាង​ជ្រេ​បន្តិច​រូបនេះ​បានធ្វើការ​ទំនាក់ទំនង​ទៅកាន់​ក្រុម Swansea ហើយ​និង Leicester ឲ្យ​សម្លឹងមើល​ឱកាស​មួយ​នេះ ប្រសិនបើ​ពួកគេ​មានបំណង​ចង់បាន​រូបគាត់​។​

​វា​ជា​ពេល​គាប់​ជួន​មួយ​ដែល​ក្លឹប​ទាំងពីរ​កំពុង​ស្វះ​ស្វែងរក​ខ្សែប្រយុទ្ធ​បន្ថែម​មកកាន់​ទឹកដី​ខ្លួន ខណៈ Robinho នឹង​ក្លាយជា​កីឡាករ​ទំនេរ មានន័យថា​គាត់​អាច​ចុះ​កុងត្រា​ចូល​លេង​ក្លឹប​ដទៃទៀត​បាន ទោះបីជា​ទីផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​ក៏ដោយ​។

Robinho ធ្លាប់​មានឈ្មោះ​ល្បីល្បាញ​ពេញ​សារព័ត៌មាន​ទំព័រមុខ​នា​អំឡុង​ថ្ងៃ​បិទ​ទីផ្សារ​ដោះដូរ​រ​កីឡាក​រដូវក្តៅ​ក្នុង​ឆ្នាំ ២០០៨ ពេលដែល​គាត់​បានមក​កាន់​ទឹកដី​អង់គ្លេស​ជា​លើកដំបូង ដោយ​ចូលរួម​លេង​ក្លឹប​អ្នកមាន​ទើបតែ​ឡើង​កូដManchester City ជាមួយ​កំណត់ត្រា ៣៣​លាន​ផោន ក្នុង​ប្រ​វិ​ត្តិ​សាស្ត្រ​របស់​ក្លឹប​។​

​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី ១៦ គ្រាប់​ក្នុងការ​ប្រកួត ៥៣ លើក​ឲ្យ​ក្រុម​សេដ្ឋី​មួយ​នេះ មុនពេល​ដែល​គាត់​បាន​ត្រឡប់​ទៅកាន់​ទឹកដី​កំណើត​ប្រេ​ស៊ី​ល​វិញ​ដោយ​ចូលរួម​ជាមួយ​ក្លឹប Santos ហើយ​បាន​បន្ត​ចាក​ចេញពី​ប្រេ​ស៊ី​ល​ផ្លាស់​ទៅ AC Milan នា​ឆ្នាំ​បន្ទាប់​ផងដែរ​។​

​គាត់​ក៏បាន​បង្ហាញ​វត្តមាន​ផងដែរ​ក្នុងអំឡុង​ការប្រកួត​ពានរង្វាន់​តំបន់​អាមេរិក "Copa America" ក្នុង​ក្រុម​ជ​ម្រើ​ល​ជាតិ​ប្រ​ស៊ី​ល​ដែល​ប្រារព្ធ​ធ្វើឡើង​ក្នុងប្រទេស​ឈី​លី​កាលពី​ឆ្នាំមុន និង​បាន​បង្ហាញខ្លួន​ឲ្យ​ជម្រើសជាតិ​ចំនួន ៩៩ លើក​ផងដែរ​៕​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់