adverise with khmeread 1

ស្រវឹងស្រា​ដេក​ធ្លាក់​ពីលើ​គ្រែ ប៉ះ​ព្រី​ភ្លើង​ឆក់​ស្លាប់​មួយ​រំពេច​

     ភ្នំពេញ ៖ បុរស​ជា​កម្មករសំណង់​ម្នាក់ ទំនេរ​ពី​ធ្វើការ​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តាំងពីព្រឹក​ទល់​យប់ ខណៈពេល​ចូលដេក​បាន​ដេក​រមៀល​ធ្លាក់​ពីលើ​គ្រែ ប៉ះចំ​ព្រី​ភ្លើង ឆក់​ស្លាប់​ភា្ល​មៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០ និង ១០​នាទី​យប់​ថ្ងៃទី ១ កុ​ម្ភះ​ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះជួល​លេខ​៤ ក្រុម​៤ ភូមិ​ចុង​ថ្នល់​ខាងលិច ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆក់​ឈ្មោះ ឌិន គ្រឹ​ស្នា អាយ​២៣ ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុ​កំណើត​នៅ​ភូមិ​ត្រពាំង​ស្រ​គន់ ឃំ​ុ​ជី​ភុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ខាងលើ ។​

    តាម​សម្តី​ប្រពន្ធ​មានឈ្មោះ ស៊ន ឌៀប អាយុ​២១ ឆ្នាំមាន​កូនប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ជួបជំ​ុ​គ្នា​ជាមួយ​មិត្តភក្តិ​៣​នាក់ បាន​ផឹកស៊ី​តាំងពី​ម៉ោងជាង​៩​ព្រឹក រហូតដល់​ជាង​៩​យប់​ទើប​ចូលដេក តែ​ជនរងគ្រោះ​មិនទាន់​ដេកលក់​ទេ ។​

    ពេលដេក​រសាប់រសល់​រមៀល​ទៅ​រមៀល​មក បន្ទាប់មក​បាន​ធ្លាក់​ពីលើ​គ្រែ​កម្ពស់​ជាង​កន្លះ​ម៉ែត្រ ជើង​ទៅ​ប៉ះ​នឹង ព្រី​ដោត​ភ្លើង​កង្ហារ ដែល​បាក់​បណ្តាល​ឲ្យ​ឆក់ ភ្លាមនោះ​គាត់​ជា​ប្រពន្ធ​បាន​ទៅ​លើក​ជនរងគ្រោះ ភ្លើង​បាន​ឆក់​គាត់​ដែរ ។​

    បន្ទាប់មក​គាត់​បាន​ទៅ​ដក​ឌុយ​ចេញ​ហើយ​ទៅ​លើក​ជនរងគ្រោះ​ម្តងទៀត​ប៉ុន្តែ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ជួល​បន្ទប់​ជិតគ្នា​ចេញមក​ជួយ លើក​ជនរងគ្រោះ​ចេញមកក្រៅ​បម្រុង​យកទៅ​សង្គ្រោះ ដោយ​នឹកស្មានថា​នៅមាន​ដង្ហើម​។​

     ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូល​ដ្ធា​ន​និង​ជំនាញ​បាន​ទៅ ពិនិត្យ​កោសល្យវិច័យ​ឃើញថា​ជនរងគ្រោះ​ត្រូវ​ខ្សែភ្លើង​ឆក់​ពិតប្រាកដ ទើប​ធ្វើឯកសារ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

មតិយោបល់