3

រថយន្ត​ទំនើប​បើក​បុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​នៅ​ចំណុច​ផ្លូវខ្វែង​

     ភ្នំពេញ  ៖ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​បាន​ជ្រុល​ទៅបុក​រថយន្ត​តាក់​ស៊ីម៉ែត្រ​នៅ​ចំណុច​ផ្លូវកែង​បណ្តាល​រង​ការខូចខាត ទាំងសងខាង​សំណាងល្អ​មិនមាន​អ្នករងរបួស​។​

    គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ កែង​ផ្លូវ​លេខ​៦៣ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​

    សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​តាក់​សុ​ី​ម៉ែត្រ ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ​2AG-3824 បើកបរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣១០ ទិសដៅ​ពី​កើ​តទៅ​លិច ។​

    លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​Range Rover​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-1177  បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​ត្បូង​ទៅ​ជើង បាន​ជ្រុល​បុក​រថយន្ត​តាក់​ស៊ីពី​ចំហៀង​បណ្តាល​ឲ្យ​រង​ការខូចខាត សំណាងល្អ​មិនមាន​អ្នករងរបួស​នោះទេ​។​

    ក្រោយ​កើតហេតុ​ភាគី​ទាំង​២​ចរចា​គ្នា​មិនត្រូវ​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដោះស្រាយ​តាម​នីតិវិធី​៕​

មតិយោបល់