adverise with khmeread Gallery p3010043

Samsung Galaxy S7 បាន​លេច​ធ្លាយ​ជា​វីដេអូ​ហើយ​

    ​កាលពី​ថ្ងៃទី​៣១ មករា ក្រុមហ៊ុន Samsung បានចេញ​នូវ​ខ្សែ​វីដេអូ​ចំនួន​១៤​វិនាទី ដែល​បង្ហាញ​ពី​ការចេញ​នូវ​ទូរស័ព្ទ​ជំនាន់​ក្រោយ​តែ​មិនទាន់​បង្ហាញ​រូបរាង​នោះទេ​។ យ៉ាងណា​ក្រុមហ៊ុន Samsung បាន​ឲ្យ​ដឹងថា​ខ្លួន​នឹង​ចេញ​ទូរស័ព្ទ​ជំនាន់​ថ្មី Galaxy S7 ពិតប្រាកដ​មែន ហើយនឹង​ដាក់លក់​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ​ខាងមុខនេះ​។​

​    ​ខណៈ​តម្លៃ​របស់​ទូរស័ព្ទ​ដៃ Samsung S7 លេច​ធ្លាយ​ផងដែរ​គឺ ៤៦០​ដុល្លារ​។​

​    ​គេ​ថា​លក្ខណៈសម្បត្តិ​ទូរស័ព្ទ​នេះ​នឹងមាន​កាមេរ៉ា​ទំហំ​១២​មេ​ហ្គា​ផិ​ច​សែ​ល មិន​ជ្រាប​ទឹក ប្រើ​ស៊ីម​តូច អាចដាក់​អង្គ​ចងចាំ​បន្ថែម​រហូតដល់​តែ 200 GB និង​ទំហំ​ថាមពល​ថ្ម​ធំ​ជាង​មុន​។​

​    ​ចំណែក​អេក្រង់​របស់​វា​វិញ​មាន​ទំហំ ៥,​​១ អ៊ី​ញ​ជាមួយនឹង Resolution 1,440 គុណ​នឹង 2560 pixel, RAM 4 GB ប្រើ​នូវ Processor Exynos 8890 ឬ Qualcomm Snapdragon 820 ប៉ុន្ដែ​អ្វី​ទាំងអស់នេះ​នៅ​ជា​ពាក្យ​ចចាមអារ៉ាម​នៅឡើយ​ទេ​។ ហើយ​បច្ចេកវិទ្យា Scan ម្រាមដៃ​នឹង​ល្អ​ជាង​មុន​ដោយសារ​មានការ​រិះគន់​ច្រើន ថា​ការ Scan មានដំណើរ​ការ​យឺត​៕

 

adverise with khmeread
ប្រភព៖ តិចអ៊ីនសាយដ័រ

អ្នកនឹងចូលចិត្ត

មតិយោបល់