adverise with khmeread 1

អ្នក​និយម​ស្រាក្រហម​ច្បាស់​ជា​ចង់ដឹងថា​វា​មាន​ប្រយោជន៍​អ្វីដែល​អាច​ការពារ​ជំងឺមហារីក​ពោះវៀនធំ​បាន​?

​    ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា​ការផឹក​ស្រាក្រហម​កន្លះ​កែវ​ក្នុង​១​ថ្ងៃ​អាចជួយ​ការពារ​ប្រឆាំង​ជំងឺមហារីក​ពោះវៀនធំ​។​

​    ​ការសិក្សា​ស្រាវជ្រាវ​បាន​រកឃើញថា​អាហារ​ដែលមាន​រសជាតិ​ទំពាំងបាយជូរ​អាច​ការ​ពារ​ប្រឆាំង​មហារីក​ពោះវៀនធំ ដែលជា​ជំងឺមហារីក​លំដាប់​ទី​លេខ​រៀង​ទី​៣ ដែល​បានសម្លាប់​មនុស្ស​កន្លះ​លាន​នាក់​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ​។​

​    ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​បាន​រកឃើញ​សារធាតុ​មួយ​ក្នុង​ទំពាំងបាយជូរ​ដែលមាន​ឈ្មោះថា រ៉េ​ស​វេ​រ៉ា​ត្រុល ដែល​អាច​រារាំង​ការរីក​រាលដាល​នៃ​ជំងឺមហារីក​។ ពួកគេ​សង្ឃឹមថា​ការរកឃើញ​នេះ​ក្រៅពី​អាចបង្កើត​មធ្យោបាយ​បង្ការ​ក៏​អាចជួយ​ព្យាបាល​ជំងឺមហារីក​ផងដែរ​។​

​    ​វេជ្ជបណ្ឌិត រេ​ន​ដល ហុ​ល​ខុម ដែល​ដឹ​នាំ​ការស្រាវជ្រាវ​នេះ​បាន​និ​យា​យា​ថា ការរកឃើញ​នេះ​ពិតជា​រំភើប​មែន​ពីព្រោះ​វា​បង្ហាញថា សារធាតុ​នៅក្នុង​ទំ​ពាង​បាយ​ជូរ​អាច​រារាំង​ដល់​ការកើត​ជំងឺមហារីក​ពោះវៀនធំ​។​

​    ​គេ​បានធ្វើ​ការសិក្សា​ទៅលើ​អ្នកជំងឺ​មហារីក​ពោះវៀនធំ​។ មនុស្ស​មួយក្រុម​បាន​ឲ្យ​ផឹក​គ្រាប់​ថ្នាំ រ៉េ​ស​វេ​រ៉ា​ត្រុល ខណៈដែល​ក្រុម​មួយទៀត​ឲ្យ​ផឹក​ម្សៅ​ទំ​ពាង​បាយ​ជូរ​ចំនួន ១២០​ក្រាម​ក្នុង​១​ថ្ងៃ​លាយ​ជាមួយ​ទឹក​៨០​ក្រាម​ក្នុង​១​ថ្ងៃ​។

​    ​ខណៈពេលដែល​គ្រាប់​ថ្នាំ​រ៉េ​ស​វ៉េ​រ៉ា​ត្រុល​មិន​អាចមាន​ឥទ្ធិពល​ទៅលើ​ដុំ​មហារីក​ដែលមាន​ស្រាប់​នោះ ការ​ច្រឹប​សាច់​យកទៅ​មើល​នៅ​មន្ទី​ពេទ្យ​ពិសោធន៍​បង្ហាញថា អ្នកជំងឺ​ដែល​ផឹក​ម្សៅ​ទំពាំងបាយជូរ​ចំនួន ១២០​ក្រាម​ក្នុង​១​ថ្ងៃ​លាយ​ជាមួយ​ទឹក​៨០​ក្រាម​ក្នុង​១​ថ្ងៃ​បាន​កាត់បន្ថយ​យ៉ាង​
​ខ្លាំង​នូវ​ការផ្តល់​សញ្ញា​នៅក្នុង​កោសិកា​ដែល​នាំ​ឲ្យ​មាន​ការរីក​រាលដាល​នៃ​ជំងឺមហារីក​។​

​    ​រ៉េ​ស​វេ​រ៉ា​ត្រុល ត្រូវបាន​រកឃើញ​មាន​ក្នុង​សំបក​ទំពាំងបាយជូរ​ចំនួន​៨០​ក្រាម គឺ​ស្មើនឹង​ស្រា​ទំពាំងបាយជូរ​កន្លះ​កែវ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់