adverise with khmeread  87988642 spam text

អ្នកជំនាញ​កុំព្យូទ័រ​ម្នាក់​ឆ្លាត​ពេក​ប៊ិះ​ជាប់គុក​ដោយសារ​ផ្ញើ​សារ​មេរោគ​រាប់លាន​ទៅលើ​ទូរស័ព្ទដៃ​

​    ​អ្នកជំនាញ​កុំព្យូទ័រ​ម្នាក់​ប៊ិះ​នឹង​ជាប់គុក បន្ទាប់ពី​ត្រូវបាន​គេ​ចោទប្រកាន់ថា​ជួយ​ផ្ញើ​សារ​មេរោគ​រាប់លាន​ទៅលើ​ទូរស័ព្ទដៃ​។​

​    ​លោក Naveed Ahmed អាយុ ២៧​ឆ្នាំ មកពី​ទីក្រុង Tampa ប្រទេស​អាមេរិក បាន​សរសេរ​នូវ​កម្មវិធី​ដែល​បាន​ជួយ​ដល់​ក្រុម​បោកប្រាស់​តាម​ទូរស័ព្ទដៃ​ជាមួយនឹង​សារ​រំខាន​លក្ខណៈ​ជា​មេរោគ​។​

​    ​អ្នកទទួល​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​បានទទួល​សារ​ឈ្នះ​នូវ​កាត​កាដូ​ការ​លក់រាយ​អគ្គីសនី​មួយ ដោយ​ការចូល​តាមរយៈ​វេ​ប​សាយ​។​

​    ​ប៉ុន្ដែ​បុរស​នេះ​ត្រូវបាន​ព្យួរទោស និង​អាច​បន្ដ​ឲ្យ​ធ្វើការ​ជាមួយនឹង​កុំព្យូទ័រ ដែល​ស្ថិតក្រោម​ការស៊ើបអង្កេត​ដោយ​មន្ត្រីប៉ូលិស​បច្ចេកវិជ្ជា​។​

​    ​ក្រុមហ៊ុន ICPA network គឺជា​ក្រុមហ៊ុន​ស្របច្បាប់​មួយ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត ប៉ុន្ដែ​របៀបរបប​ដែល​លោក Ahmed និង​ក្រុម​របស់គាត់​បានដាក់​នៅ​លើ Internet គឺ​ខុសច្បាប់​និង​មិន​អនុញ្ញាត​នោះទេ​។​

​    ​ជនសង្ស័យ Ahmed ត្រូវបាន​គេ​ដឹងថា បាន​រកប្រាក់​ពី​ការបោកប្រាស់​នៅលើ​បណ្ដាញ Internet ២.០០០ ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​កាលពី​ឆ្នាំ​២០១១ ខែកញ្ញា រហូតដល់ ឆ្នាំ​២០១៣ ខែកុម្ភៈ នេះ​បើ​យោងទៅលើ​វេ​ប​សាយ​របស់​ទីភ្នាក់ងារ​សារ​ព័ត​មាន Associated Press​។​

​    ​គេ​ជឿថា​ប្រាក់​ដែល​ក្រុម​នេះ​បាន​លួច​តាម Internet តាមរយៈ​គណនី​ធនាគារ​ស្វ៊ី​សគឺ​គ្រប់គ្រង​ដោយ​គណនី​ក្លែងក្លាយ​មួយ​។​

​    ​ហើយ​លោក Ahmed គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​១២​នាក់​នៃ​ក្រុម​របស់គាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្លែងក្លាយ ដោយ​ប្រើ​នូវ​ជំនាញ​កុំព្យូទ័រ​របស់គាត់​ប្រព្រឹត្ត​រឿង​ខុសច្បាប់​លើ​ទីផ្សារ​អ៊ី​ន​ធឺ​ណេ​ត​ល្មើសច្បាប់ ដែល​ត្រូវបាន FBI បិទ​រួចមកហើយ​។​

​    ​Ahmed បាន​ប្រាប់​ចៅក្រម​ថា "​ខ្ញុំ​ដឹងថា​សកម្មភាព​របស់ខ្ញុំ​គ្មាន​ទំនួល​ខុសត្រូវ​...​ខ្ញុំ​តែងតែ​មានគំនិត​ឆ្កួត​មួយ​ដែលថា​ខ្លួនឯង​ជា​មនុស្ស​អស្ចារ្យ​គ្មាន​នរណា​អាច​ចាប់ខ្លួន​បានទេ​"​។

​    ​មេធាវី​ការពារ​កូនក្តី លោក Melvin Vatz បាន​និយាយថា Ahmed គឺជា "​មនុស្ស​ឆ្លាត​មួយរូប​" ដែល​ផុងខ្លួន​ប្រើប្រាស់​ទេពកោសល្យ​ក្នុង​ផ្លូវខុស​៕

adverise with khmeread
ប្រភព៖ bbc

អ្នកនឹងចូលចិត្ត

មតិយោបល់