adverise with khmeread 1

តោះ​រៀន​ពី​របៀប​សម្អាត​ថ្លើម​ដោយ​ប្រើ​ទំពាំងបាយជូរ​ក្រៀម​!

​    ​ខាងក្រោម​នេះ​គឺជា​រូបមន្ត​មួយ​របស់​រុស្ស៊ី​អំពី​ការប្រើ​ទំពាំងបាយជូរ​ក្រៀម​លាង​សម្អាត​ថ្លើម​។​

​    ​ក្នុង​ខ្លួន​មនុស្ស ថ្លើម​គឺជា "​រោងចក្រ​ឈាម​" ដែល​ជួយ​ពង្រឹង និង​ជំរុញ​ការរំលាយ​អាហារ​ក្នុង​រាងកាយ​។ ប៉ុន្តែ​មុខងារ​សំខាន់បំផុត​របស់​ថ្លើម​គឺ​ការសម្អាត​ឈាម និង​ការ​កម្ចាត់​រាល់​ជាតិពុល​និង​អ្វីៗ​មិនល្អ​ចេញពី​វា​។

​    ​ថ្ងៃនេះ​អ្នកនឹង​បានដឹង​អំពី​រូបមន្ត​ប្រើ​ទំពាំងបាយជូរ​ក្រៀម ដែល​អាច​លាង​សម្អាត​ថ្លើម​របស់​អ្នក​បាន​។ ប៉ុន្តែ​ត្រូវ​ទិញ​ទំពាំងបាយជូរ​ក្រៀម​ឱ្យបាន​ហ្មត់ចត់​ពី​ហាង​លក់​។ មិនត្រូវ​ទិញ​ទំពាំងបាយជូរ​ក្រៀម​ពណ៌​លឿង​ថ្លា​នោះទេ​។ តែ​ត្រូវ​ទិញ​ទំពាំងបាយជូរ​ក្រៀម​សរីរាង្គ ដែល​គ្មាន​ជាតិគីមី​។ ប្រភេទ​ទំពាំងបាយជូរ​សរីរាង្គ​ភាគច្រើន​មាន​រូបរាង​ខ្មៅ ឬ​ត្នោត​។

​    ​រូបមន្ត​៖
​    ​ត្រាំ​ទំពាំងបាយជូរ​ក្រៀម​កន្លះ​កែវ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​។ បន្ទាប់មក​ទុកចោល​មួយ​យប់​ក្នុង​បន្ទប់​ក្តៅ​ហប់ សឹម​ព្រឹក​ឡើង​ចាំ​ផឹក​និង​ញ៉ាំ​ទំពាំងបាយជូរ​ទាំង​ពោះ​នៅ​ទទេរ​។ មួយ​ម៉ោង​ឬ​ពីរ​ម៉ោង​ក្រោយ​ត្រូវ​ដេក​លើ​គ្រែ​ដោយ​ផ្អៀង​មក​ខាងឆ្វេង​រួច​ដាក់​កន្សែង​ក្តៅ​ទ្រាប់​ពីក្រោម​ពោះ​មួយសន្ទុះ​។

​     ធ្វើបែបនេះ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ឱ្យបាន​រយៈពេល​មួយខែ​ពេញ ពេលនោះ​ថ្លើម​របស់​អ្នកនឹង​ត្រូវបាន​លាង​សម្អាត​អស់​ជាតិពុល និង​អ្វីៗ​ដែល​មិនល្អ​ចេញ​ទាំងអស់​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​អេ​តវ៉ា​យ​ធី​ម

អ្នកនឹងចូលចិត្ត

មតិយោបល់