adverise with khmeread 1

ប៉ូលិស​ស្កុ​តឡែ​ន​បង្រៀន​ប៉ូលិស​អាមេរិក​ពី​របៀប​បញ្ចៀស​ការប្រើ​កាំភ្លើង​បាញ់​ទៅលើ​ជនសង្ស័យ​

​    ​ពួក​មេៗ​ប៉ូលិស​អាមេរិក​បាន​ទៅ​ស្កុ​តឡែ​ន​រយៈពេល​បួន​ថ្ងៃ (១​ដល់​៤​កុម្ភៈ ២០១៦) ដើម្បី​រៀន​បច្ចេកទេស​ថ្មី​ក្នុងការ​បញ្ចៀស​ការប្រើ​អាវុធ​បាញ់​ទៅលើ​ជនសង្ស័យ​។​
​    ​
​    ​ខណៈដែល​ការ​តដៃ​របស់​ប៉ូលិស​បាន​បណ្តាលឱ្យ​ជនសង្ស័យ​ស្លាប់​ជាច្រើន​នាក់​កន្លងមក ដែល​បង្កឱ្យមាន​ការខឹង​សម្បារ​ពី​សាធារណជន​ទូទាំង​សហរដ្ឋអាមេរិក​រួចមក ក្រុមមន្ត្រី​ប៉ូលិស​អាមេរិក​ឥឡូវ​បាន​ពិចារណា​ឡើងវិញ​អំពី​ពេលវេលា ឬ​របៀប​ដែល​ពួកគេ​គួរតែ​ប្រើ​កាំភ្លើង​។

​    ​កាលពី​ឆ្នាំមុន ប៉ូលិស​នៅ​អាមេរិក​បាន​បាញ់សម្លាប់​ជន​ស៊ីវិល​ប្រហែល ១០០០ នាក់ ភាគច្រើន​ពុំមាន​អាវុធ​ក្នុង​ដៃ​នោះទេ​។

​    ​អតីត​អ្នកចរចា​ដោះដូរ​ចំណាប់ខ្មាំង​នៅ​នាយកដ្ឋាន​ប៉ូលិស​ក្រុង​បូ​ស្តុ​ន លោក Chuck Wexler បាន​នាំ​ក្រុម​របស់លោក​ពី​អាមេរិក​មក​រៀន​ដល់​ស្កុ​តឡែ​ន​ក្នុង​បំណង​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង​ដែល​បណ្តាលឱ្យ​មនុស្ស​ស្លាប់​។

​    ​ប៉ូលិស​ស្កុ​តឡែ​ន​បានបង្ហាញ​របៀប​តតាំង​ជាមួយ​ជនសង្ស័យ​តាមរបៀប​ដកថយ ហើយ​ត្រូវ​ប្រើ​ខែល និង​រថយន្ត​ការពារ​ជំនួស​វិញ​។

​    ​ពលបាលត្រី លោក Jim Young បាន​បណ្តុះបណ្តាល​ប៉ូលិស​ស្កុ​តឡែ​ន​រាប់រយ​នាក់​រៀងរាល់ឆ្នាំ​។ លោក​បាន​និយាយថា "​ស្ទីល​ប៉ូលិស​អាមេរិក​គឺមាន​លក្ខណៈ​ផ្តាច់កា​រណាស់​"​។

​    ​លោក​បាន​ពន្យល់​ណែនាំ​ទៅ​ប៉ូលិស​អាមេរិក​ថា "​គេ​មាន​វិធី​ផ្សេង​ក្នុង​ការចូល​ទៅរក​ជន​សង្ស័យ មិនមែន​ចូលទៅ​ត្រូវ​ស្រែក​បញ្ជា​ជនសង្ស័យ​នោះទេ​។ អ្នក​មិនអាច​ទៅណា​បានឡើយ បន្ទាប់ពី​ស្រែក​បែបនេះ​រួច​"​។

​    ​លោក​បន្ថែមថា "​ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់​ផ្តើមដំបូង​ដោយ​បន្ទាបខ្លួន អ្នកនឹង​អាច​តម្រូវ​របៀប​ចរចា​ជាមួយ​ជនសង្ស័យ​បាន​យ៉ាង​ល្អ​"​។

​    ​ក្នុង​វីដេអូ ប៉ូលិស​ស្កុ​តឡែ​ន​បានបង្ហាញ​តាក់​ទិ​ក​មិន​បង្ក​គ្រោះថ្នាក់​ដល់​ស្លាប់​ជនសង្ស័យ ដោយ​ពួកគេ​ចាប់ផ្តើម​ដំបូង​ជាមួយនឹង​ការប្រើ​ខែ រថយន្ត​អម​ការពារ​ខ្លួន និង​ដំបង​ពីរ​កំណាត់​សម្រាប់​វាយ​ឱ្យ​ជ្រុះ​អាវុធ​ក្នុង​ដៃ​ជនសង្ស័យ បន្ទាប់ពី​លុនតួ​និង​ចរចា​ឱ្យ​ជនសង្ស័យ​រាង​ភ្លេចខ្លួន​។

​    ​ជាទូទៅ ប៉ូលិស​អាមេរិក​អាច​បាញ់​ជនសង្ស័យ​ដោយ​ស្របច្បាប់​តាមរយៈ​ច្បាប់​មួយ​ហៅថា "21-foot rule" ពោល​ប្រសិនបើ​ជនសង្ស័យ​ដែល​ប្រដាប់​ដោយ​ដុំថ្ម ឬ​កាំភ្លើង​ដើរ​ហួស​ពី​ប៉ូលិស​ក្នុង​ចម្ងាយ ២១ ហ្វូ​ត ឬ ៦,៥ ម៉ែត្រ ប៉ូលិស​មាន​សិទ្ធិ​បាញ់សម្លាប់​ជនសង្ស័យ​បាន​។  

​    ​គួរ​បញ្ជាក់ថា ក្នុង​សហរដ្ឋអាមេរិក កាំភ្លើង​ចំនួន ៣០០ លាន​ដើម​បាន​ចរាចរណ៍​ទូទាំងប្រទេស​។ ហើយ​ករណី​ប៉ូលិស​បាញ់សម្លាប់​ជនសង្ស័យ ជាពិសេស​ជន​ស្បែក​ខ្មៅ បាន​បង្ក​ការខឹង​សម្បារ​ជាច្រើន​រួចហើយ​ពី​សំណាក់​មហាជន​៕

 

adverise with khmeread
ប្រភព៖ ស្កា​យ​ញូ​វ​ស៍​

អ្នកនឹងចូលចិត្ត

មតិយោបល់