adverise with khmeread 1

បុរសជនជា​តិអង់​គ្លេស​ម្នាក់​ គាំ​ង​​បេះ​ដូង​​ស្លាប់

   ភ្នំពេញ៖ បុរសជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលលេខB១២បុរីសាន់វ៉េក្រុម១៦ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌ​ទួលគោក បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី០៣ខែ​ធ្នូឆ្នាំ២០១៥។​
    របាយការណ៍ប៉ូលិសឱ្យដឹងថា សាកស​ព​ជ​ន​រង​គ្រោះឈ្មោះMalcolom andrew Gill អាយុ៦៣ឆ្នាំ ជាជនជាតិអង់គ្លេស មុខរបរអ្នកគ្រប់គ្រងសន្តិសុខឯកជនG4Sកាន់លិខិតឆ្្លងដែនលេខ 761​320080 ចុះ​ថ្ងៃ​ទី២២ខែ៣ឆ្នាំ ២០១១ ទីលំនៅបច្ចុប្បន្ន​ស្នាក់នៅផ្ទះកើតហេតុខាងលើ ​។
    របាយការណ៍បន្តថា នៅមុនពេលកើតហេតុវេលាម៉ោង៩និង៣០ព្រឹកនាទីថ្ងៃទី២ធ្នូឆ្នាំ២០១៥​ មានបុគ្គលិកបុរីសាន់វ៉ពុំស្គាល់ឈ្មោះភេទស្រីបានទូរស័ព្ទ​ប្រា​ប់​ម្ចាស់ផ្ទះ​ថា​ ជ​ន​​ជា​តិ​អង់គ្លេសរូបនោះ មិនឃើញចេញទៅធ្វើការ២-៣​ថ្ងៃមកហើយ ហើយមិត្តភ័ក្តរបស់ជនរងគ្រោះបានមកតាមរកដល់ផ្ទះដែរតែមិនបានជួប ​ក៏ត្រ​ឡប់ទៅវិញ​។
     ចំណែ​ក​​ម្ចា​ស់​​ផ្ទះបានមកមើលដែរក្រោយបានទទួលព័ត៌មាននេះតែមិនបានចូលក្នុងផ្ទះទេ។ ដោយឃើញផ្ទះដែលជនបរទេសជួល​នោះមានសភាពងងឹត​ពេក ម្ចាស់ផ្ទះក៍៏ត្រ​ឡប់​ទៅវិញ។ លុះដល់វេលាម៉ោង១១និង១៥នាទីថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៥ ទើបម្ចាស់ផ្ទះបានមកម្តងទៀត ហើយមានការ​សង្ស័យទើបរាយ​ការណ៍ជូនស​មត្ថកិច្ច​​ចុះ​ទៅ​ត្រួ​ត​ពិនិត្យមើល ​ឃើញបន្ទប់ដេករបស់ជនរងគ្រោះ​មិនបានបិទទ្វារទេ ។ពេលក្រឡែក​មើលទៅខាងក្នុងបន្ទប់​​ ក៏ប្រទះឃើញ​ជនរងគ្រោះនោះដេកស្លាប់តែម្តង​ ។
     ​យោ​ងតាមករត្រួតពិនិត្យកោសល្យវិច្ច័យរបស់សមត្ថកិច្ច​​សន្និដ្ឋានថា ​​ជនរងគ្រោះជនជាតិអង់គ្លេសរូបនោះ ស្លាប់​ដោ​យ​សារគាំងបេះដូង ហើយសាកសពត្រូវបាន​ដឹកយក​ទៅដំកល់ទុកបណ្តោះអសន្ននៅក្នុងមន្ទីរពេទ្យរុស្ស៊ី ដើម្បីរង់ចាំសាច់ញាតិមកទទួលយក ៕

adverise with khmeread

មតិយោបល់